កម្ពុជា

ហ៊ុន សែន ឱ្យ​សង់ផ្លូវ​បានស្អាត សម្រាប់​ទេសចរណ៍​ក្នុងស្រុក មកមើល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅមន្ត្រីក្រោមឱវាទ របស់លោក ត្រូវសាងសង់​ផ្លូវថ្នល់​ ឲ្យបានស្អាត សម្រាប់ទាក់ទាញទេសចរណ៍​ក្នុងស្រុក មកមើល ផ្លូវថ្នល់ទាំងនោះ។

ថ្លែងក្នុងឱកាសសំណេះសំណាល ជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ លោក ហ៊ុន សែន មានប្រសាសន៍ថា៖

«ខ្ញុំគិតថា ខេត្តព្រះសីហនុ គ្រាន់តែយកផ្លូវថ្នល់ ក៏អាចទាក់ទាញទេសចរណ៍ ក្នុងស្រុក មកលេងកំសាន្ដ ដើម្បីនឹង​មើលផ្លូវ វាស្អាត​ប៉ុណ្ណា។»

បុរសខ្លាំងលេខ១ នៅកម្ពុជា បានបន្តទៀតថា៖

«ខ្ញុំបានផ្ដល់មតិ ឲ្យឯកឧត្ដម គួច ចំរើន ថារៀបចំភ្លើងឲ្យស្អាត គាត់[ទេសចរណ៍​ក្នុងស្រុក]​មកមើលផ្លូវ គាត់​មកមើល​ភ្លើង។ វាទៅជាទេសចរណ៍មួយ ប្រកបដោយ​ការទាក់ទាញ នៅទិសនិរតី របស់យើងនេះ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។