កម្ពុជា

សកម្មភាព​ដឹកឈើ​ចេញ​ពី ព្រៃឡង់ កំពុង​បន្តធ្វើ​យ៉ាង​គគ្រឹកគគ្រេង

ជារៀងរាល់ថ្ងៃ ជាពិសេសពេលយប់ ចន្លោះពីម៉ោង៩ រហូតដល់ទៀបភ្លឺ រថយន្ដដឹកឈើរាប់រយគ្រឿង មានចំនួនជាច្រើនគ្រឿង ត្រូវបានគេឃើញ បើកចេញពីតំបន់ ព្រៃឡង់ ឆ្លងកាត់ស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីបន្តយកទៅចែកចាយ នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។

នេះ បើតាមការឲ្យដឹង ពីសំណាក់ពលរដ្ឋ នៅផ្ទាល់កន្លែង រួមនឹងមន្ត្រីមូលដ្ឋានមួយចំនួន។ ប្រភពទាំងនោះ ថែមទាំងបានថតជាវីដេអូ ដែលបង្ហាញពីសកម្មភាពដឹកឈើចេញពីតំបន់ទាំងនោះ យ៉ាងគគ្រឹកគគ្រេងទៀតផង។

ខាងក្រោមនេះ ជាវីដេអូមួយ ក្នុងចំណោមវីដេអូជាច្រើន ដែលពលរដ្ឋបានថតផ្ញើរ មកសារព័ត៌មាន និងបានអះអាងថា ថតក្នុងយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅនៅលើដងផ្លូវ រវាងស្រុកសន្ទុក និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនអាចសុំឲ្យបញ្ជាក់ ជុំវិញករណីដឹកឈើនេះបានទេ ខណៈមន្ត្រីមន្ទីរ​កសិកម្មប្រចាំខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើ ក៏មិនអាចទាក់ទងបាននៅឡើយ មកដល់ម៉ោងនេះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។