កម្ពុជា

អេង ឆៃអ៊ាង៖ នៅស្រុក​រំដួល «បាតផ្សារ ក្លាយជា​សម្ដេច»

សង្គ្រាមពាក្យសំដី នៅតែបន្តផ្ទុះ! អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បានប្រើពាក្យធ្ងន់ៗ នៅថ្ងៃនេះ ហៅក្រុមអ្នកអន្ទ្រើសៗ នៅកម្ពុជា ថាជាមនុស្ស ដែលមានសារជាតិ «ពាល តិរច្ឆាន និង បាតផ្សារ»។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សប្រឆាំង បានសរសេរ នៅលើបណ្ដាញសង្គមយ៉ាងខ្លីថា៖ 

«នៅស្រុករំដួល “ពាល ក្លាយបណ្ឌិត តិរច្ឆាន ក្លាយជាទេវតា បាតផ្សារ ក្លាយជាសម្តេច”។»

អ្នកនយោបាយ អាយុ៥៣ឆ្នាំរូបនេះ មិនបានបញ្ជាក់ ពីការលើកឡើងខាងលើ ថាចង់សំដៅ ទៅរកនរណានោះឡើយ។

តែគោរមងារ​ជាសម្ដេច ផ្ដល់ដោយព្រះមហាក្សត្រ នៅប្រទេសកម្ពុជា មិនមានច្រើនប៉ុន្មានទេ ហើយភាគច្រើនពីក្នុងនោះ សុទ្ធសឹងជាមន្ត្រីគ្រាក់ៗ មកពីគណបក្សប្រជាជនកម្ពុជា ដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន – លោកប្រធានរដ្ឋសភា ហេង សំរិន – លោកប្រធានព្រឹទ្ធសភា សាយ ឈុំ – លោករដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ – លោករដ្ឋមន្ត្រីមហាផ្ទៃ ស ខេង និងលោកចៅហ្វាវាំង គង់ សំអុល ជាដើម៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។