Warning: Cannot redeclare class Normalizer (previously declared in /home/clients/074137fefda9baca06fa93fc4797b48c/web.ssl.room.wp/wp-content/plugins/cloudflare/vendor/symfony/polyfill-intl-normalizer/Resources/stubs/Normalizer.php:5) in /home/clients/074137fefda9baca06fa93fc4797b48c/web.ssl.room.wp/wp-content/plugins/cloudflare/vendor/symfony/polyfill-intl-normalizer/Resources/stubs/Normalizer.php on line 20
COVID-19 ៖ ករណីឆ្លង​នៅ​កម្ពុជា កើនឡើង​ដល់ ៩៦នាក់ - មនោរម្យ.អាំងហ្វូ
កម្ពុជា

COVID-19 ៖ ករណីឆ្លង​នៅ​កម្ពុជា កើនឡើង​ដល់ ៩៦នាក់

មកដល់យប់នេះ ករណីឆ្លងជំងឺ «Covid-19» នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ចំនួន ៩៦នាក់ បន្ទាប់ពីបានរកឃើញថា មានជនជាតិបារាំងពីរនាក់ និងជនជាតិខ្មែរបីនាក់ បានឆ្លងមេរោគនេះ បន្ថែមពីលើតួលេខពីម្សិលម៉ិញ ដែលមាន៩១នាក់។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ជនជាតិបារាំងទាំងពីរ ស្ថិតក្នុងចំណោមអ្នកទេសចរណ៍បារាំង ៣៦នាក់ នៅខេត្តព្រះសីហនុ ដែលមកដល់ពេលនេះ  ពួកគេទាំងនោះ ត្រូវបានរកឃើញមានផ្ទុកមេរោគ ចំនួន៣៣នាក់។

ជនជាតិបារាំងទាំងពីរនាក់ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបឲ្យបានដឹងដែរ កាលពីព្រឹកម៉ិញ ក្នុងជំនួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅឯវិមានសន្តិភាព (ភ្នំពេញ)។

រីឯជនជាតិខ្មែរបីនាក់ទៀត មានម្នាក់បានឆ្លង នៅរាជធានីភ្នំពេញ ម្នាក់នៅខេត្តកណ្ដាល និងម្នាក់ទៀតនៅខេត្តសៀមរាប។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា មកដល់ម៉ោងនេះ ចំនួនអ្នកជាសះ បានកើនឡើងដល់ ១០នាក់ (ពីរនាក់ ជាជនបរទេស និង៨នាក់ ជាជនជាតិខ្មែរ)។ ក្រសួងបន្តលើកឡើងទៀតថា គ្មានការឆ្លងនៅក្នុងសហគមន៍ទេ តែលទ្ធភាពនៃការឆ្លង ក្នុងសហគមន៍ អាចនឹងកើតមានឡើង៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។