កម្រមាន

សត្វ«ឪម៉ាល់អាស៊ី» បង្ហាញវត្តមាន​នៅ​អាមេរិក បង្ក​ការជ្រួល​ច្របល់

ហ្វូង«ឪម៉ាល់អាស៊ី»ជាច្រើនសិប ត្រូវបានប្រទះឃើញ កាលពីពេលថ្មីៗនេះ នៅក្នុង​រដ្ឋ​វ៉ាស៊ិនតោន (Washington) សហរដ្ឋអាមេរិក។

បើតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា សត្វឪម៉ាល់ទាំងនេះ ដែលមានប្រភពពីអាស៊ី អាចមកដល់​សហរដ្ឋអាមេរិក តាមរយៈនាវា​ដឹកទំនិញ​ទាំងឡាយ។

ហ្វូងសត្វឪម៉ាល់ដែលគេប្រទះឃើញនោះ មានមាឌ​ធំជាងសត្វ​ឪម៉ាល់ធម្មតា។ ប្រវែងបណ្ដោយ ពីក្បាល ដល់ចុងទ្រនិករបស់វា អាចមានប្រវែងប្រមាណជា ៤,៥សង់ទីម៉ែត្រ។

អ្វីដែលជាការព្រួយបារម្ភខ្លាំង សម្រាប់បណ្ដាជននៅអាមេរិក គឺសត្វ«ឪម៉ាល់»ខាងលើ អាចទិក​សម្លាប់មនុស្សបាន ដោយសារ​ទ្រនិករបស់វា មានជាតិពិសខ្លាំង (ខ្លាំងជាង​សត្វឃ្មុំ​ធម្មតា ដល់ទៅ៧ដង)។ តួលេខ ដែលប្រកាស​ដោយ​ប្រទេសជប៉ុន បានអះអាងថា ពលរដ្ឋជប៉ុន​៥០នាក់ ក្នុងមួយឆ្នាំៗ បានស្លាប់ ដោយសារសត្វ​ប្រភេទនេះទិច។

មកទល់នឹងថ្ងៃនេះ គេបានឃើញសត្វខាងលើ មានវត្តមានជាច្រើនហ្វូង នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន (ភាគខាងលិច ឆៀងខាងជើង) ហើយអ្នកវិទ្យាសាស្ត្រ កំពុងតាមស្វែងរក «ស្ដេចស្រី» ឬ«មេ»របសា់វា ដើម្បីបំបាត់សត្វនេះ ពីទឹកដីអាមេរិក៕

វីដេអូបង្ហាញពីសត្វឪម៉ាល់ នៅក្នុងប្រទេសជប៉ុន (ដោយ National Geographic)៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។