អាស៊ី-ប៉ាស៊ីភិក

គឹម ជុងអ៊ុន កែទម្រង់​សមាសភាព​«គណៈមជ្ឈិម»​ជាលើក​ដំបូង

ស្ថាប័នកំពូលមួយ របស់ប្រទេសកូរ៉េខាងជើង ហៅតាមភាសាកុម្មុយនីស្ដិ៍ «គណៈមជ្ឈិម» ឬហៅតាមឈ្មោះផ្លូវការ «គណៈកម្មាធិការទទួលបន្ទុកកិច្ចការរដ្ឋ» ត្រូវបានលោក គឹម ជុងអ៊ុន (Kim Jong-Un) មេដឹកនាំរបបក្រុងព្យុងយ៉ាង ធ្វើការកែសម្រួល ដ៏សំខាន់មួយ ដែលមិនធ្លាប់មាន ពីមុនមក។

ប្រព័ន្ធឃោសនាផ្លូវការ «KCNA» របស់ប្រទេសកូរ៉េខាងជើង បានផ្សាយឲ្យដឹង កាលពីដើមសប្ដាហ៍នេះថា សមាជិក៥នាក់ ពីក្នុងចំណោម១៣នាក់ នៃគណៈមជ្ឈិមបក្ស ត្រូវបានផ្លាស់ប្ដូរ ហើយត្រូវបានអនុម័ត្រ កាលពីថ្ងៃអាទិត្យមុន ដោយរដ្ឋសភាប្រជាជន នៃរបបកុម្មុយនីស្ដិ៍។

ក្រុមអ្នកជំនាញ បានគិតថា នេះ «ជាការផ្លាស់ប្ដូរ យ៉ាងទូលំទូលាយ នៅក្នុងជួរថ្នាក់ដឹកនាំ នៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការរដ្ឋ» របស់ប្រទេសកូរ៉េខាងជើង

ស្ថាប័នកំពូលមួយនេះ ដែលមានលោក គឹម ជុងអ៊ុន ជាប្រធាន ត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៦ ដើម្បីជំនួស «គណៈកម្មាធិការការពារជាតិ» ដែលជាស្ថាប័នដ៏មានឥទ្ធិពល ក្នុងការសម្រេចគោលនយោបាយធំៗ នៃរបបក្រុងព្យុងយ៉ាង៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។