វីដេអូខ្លីមួយខាងក្រោមនេះ ទទួលបានភាពជោគជ័យ យ៉ាងខ្លាំង។ វាជាវីដេអូ«ល្បីខ្លាំង»របស់សភាអ៊ឺរ៉ុប ដែលជាយុទ្ធនាការផ្សព្វផ្សាយ សម្រាប់ការបោះឆ្នោតឆ្នោតជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៣-២៦ ខែឧសភាខាងមុខ។
រាប់ពីថ្ងៃដាក់បង្ហោះ នៅលើគេហទំព័រយូធូប (YouTube) មកដល់ថ្ងៃនេះ វីដេអូខាងលើទទួលបានការចុចចូលទស្សនា រហូតដល់ទៅ ៣៣លានដង។
ផ្នែកទំនាក់ទំនងនិងព័ត៌មាន របស់សភាអ៊ឺរ៉ុប បានចាត់ទុកភាពជោគជ័យនេះ ថាជាឯកត្តកម្ម មិនដែលធ្លាប់មាន ពីមុនមក។
វីដេអូដែលមានរយៈពេល៣នាទី ជាស្នាដៃរបស់សមិទ្ធករភាពយន្ដបារាំង លោក «Frédéric Planchon» និងមានដាក់ជាចំណងជើង ដោយបកប្រែចេញជា៣៣ភាសា ដែលប្រើប្រាស់នៅតាមបណ្ដាប្រទេសជាសមាជិក ក្នុងសហភាពអ៊ឺរ៉ុប បូកបន្ថែមដោយភាសាអន្តរជាតិ ចំនួន៥ទៀត (អារ៉ាប់ ចិន រ៉ុស្ស៊ី ហ៊ិនឌូ និងទួរគី) ដែលមានមនុស្សប្រើប្រាស់ច្រើនបំផុត នៅក្នុងពិភពលោក។
» ទស្សនាវីដេអូផ្សព្វផ្សាយនេះ ដូចខាងក្រោម៖