វីដេអូ ពីនេះពីនោះ

រថភ្លើង​បុក​រថយន្ដ​ដឹកនំប៉័ង ដែលឈប់​លើ​ផ្លូវដែក នៅ​ទួរគី

ទៅមុខក៏មិនទៅ ថយក្រោយក៏ថយមិនទាន់ បណ្ដាលឲ្យគ្រោះថ្នាក់កើតឡើង ! រថភ្លើង​បុក​រថយន្ដ​ដឹកនំប៉័ង ពេញមួយទំហឹង បន្ទាប់ពីរថយន្ដមួយនេះ មិនគោរពរបងហាមឆ្លងកាត់ ដែលបានទម្លាក់ខ្លួនចុះ នៅពេលថភ្លើង ធ្វើដំណើរជិតមកដល់។

ហេតុការណ៍កើតឡើង កាលពីថ្ងៃទី៦ ខែកុម្ភៈនេះ ក្នុងខេត្ត «Afyon» ភាគកណ្ដាលនៃប្រទេសទួរគី

សំណាងល្អ គ្រោះថ្នាក់នេះ មិនបានបណ្ដាលឲ្យប៉ះពាល់ ដល់ជីវិតអ្នកបើកបរទេ។ អាជ្ញាធរតំបន់ របស់ប្រទេសទួរគី បានអះអាងថា អ្នកបើកបររថយន្ដ បានរងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលភ្លាមៗ នៅឯមន្ទីរពេទ្យ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។