វីដេអូ ពីនេះពីនោះ

បញ្ចាំង​វីដេអូ​​ផិតក្បត់​របស់​ភរិយា ក្នុង​ថ្ងៃ​​អាពាហ៍ពិពាហ៍ នៅចំពោះ​មុខភ្ញៀវ

រង់ចាំដល់ថ្ងៃមង្គលការ ដើម្បីសងសឹក នៅចំពោះ​មុខភ្ញៀវ ដែលមកចូលរួមឬ? ជារឿងរ៉ាវ ដែលបានកើតឡើង កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ក្នុងខេត្ត «Fujian» ភាគអាគ្នេយ៍​នៃ​ប្រទេសចិន

ខណៈពិធី​មង្គល់​ការ បានប្រព្រឹត្តិទៅ ដូចបានព្រាងទុក បុរសជាប្ដីបានបញ្ចាំងវីដេអូ បង្ហាញរូបភាព នៅលើអេក្រង់ដ៏ធំ ឃើញ​ស្ត្រីជាភរិយា បានរួមរ័ក្សស្នេហា ជាមួយបងថ្លៃ​របស់ខ្លួន (ប្ដីរបស់​បងស្រី ដែលមានផ្ទៃពោះ ក្នុងពេលនោះ)។

នៅពេល​ចាប់ផ្ដើមរូបភាព ដែលមានរយៈពេលសរុប ប្រមាណជា៥នាទី បុរសជាប្ដីបាន​ងាក ទៅនិយាយ​​ជាមួយភរិយា​ខ្លួនថា៖

«នាងឯង​ស្មានថា ខ្ញុំមិនដឹងឬ?»

នៅចំពោះ​ការទម្លាយ​រឿងអាស្រូវ ដ៏អាម៉ាស ស្ត្រីជាភរិយា​បានគប់បាច់ផ្កា ទៅបុរស ហើយ​អ្នក​ទាំងពីរ ចាប់ផ្ដើមវាយប្រតប់គ្នា មុននឹងត្រូវបានញាតិមិត្ត ទាំងសងខាង ចាប់​បំបែក​​គ្នាចេញ។

បើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសចិន បានឲ្យដឹងថា អ្នកទាំងពីរបានរស់នៅ​ជាមួយ​គ្នា តាំងពី២ឆ្នាំមកហើយ និងបានភ្ជាប់ពាក្យជាមួយគ្នា កាលពី៦ខែមុន។ ប៉ុន្តែ នៅក្នុង​រយៈពេលនោះ បុរសជាប្ដីបានដឹង ពីទំនាក់ទំនងសម្ងាត់ រវាងគូដណ្ដឹងខ្លួន និងបងប្រុស​ថ្លៃ​របស់នាង។

ដោយហេតុនេះ ទើបបុរសបានលួចបំពាក់ កាម៉េរ៉ាសម្ងាត់មួយ ជាប់នឹង​ពិដានបន្ទប់​គេង នៅពេល​ធ្វើការ​ជុសជុល​ផ្ទះ។

គេហទំព័រមួយ ដាក់ឈ្មោះ «Jiang Zhe Hu Ba Jie» បានត្រឡប់មកពន្យល់ ពី​ហេតុការណ៍​នេះថា ស្ត្រីជាភរិយា (ដែលជាគូដណ្ដឹង ក្នុងពេលប្រពឹត្តិអំពើផិត) ទំនងជាបានផិតប្ដីខ្លួន នៅពេលផ្ទុះជម្លោះ ដ៏ហិង្សា និងជាច្រើនដង រវាងអ្នកទាំងពីរ។ ប្រភពដដែល បាន​អះអាង​ទៀតថា នាង​បាន​យល់ព្រមរៀបការ ដោយហេតុថា បុរសជាប្ដីបានសន្យា ផ្ដល់ផ្ទះ​សម្បែង និងរថយន្ដ​សម្រាប់​នាង៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: ChinaLove