ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។
ភ្នំភ្លើងនោះ ឈ្មោះ«Lipad» ស្ថិតក្នុងដែនការពារធម្មជាតិ «Tabin» នៅភាគខាងកើតបំផុត នៃកោះម៉ាឡេស៊ី។
ការផ្ទុះប្រហាក់ប្រហែលគ្នា នៃភ្នំភ្លើងខាងលើ បានកើតឡើងលើកមុន គឺនៅឆ្នាំ២០១៩ និងនៅឆ្នាំ២០១៤។ វាជាផ្នែកមួយ នៃការទាក់ទាញទេសចរណ៍ ដែលបានផ្អើលទៅរកមើល«ភក់» ដែលផ្ទុះចេញមកនោះ៕