វីដេអូ ពីនេះពីនោះ

សេះតឿដ៏ចម្លែក «Martha» មានសុខភាពល្អ​បន្ទាប់ពី​រកបាន​ម្ចាស់ថ្មី

សហរដ្ឋអាមេរិក៖ សេះតឿដ៏ចម្លែក មួយក្បាលនេះ មិនត្រូវបានម្ចាស់ដើមរបស់វា យកចិត្តទុកដាក់ចិញ្ចឹមថែរក្សាទេ នៅពេលវាឃើញពន្លឺថ្ងៃដំបូង ដោយហេតុពីបញ្ហាសុខភាព។ វាកើតមក មានជើងខ្លីៗ ខុសពីសេះធម្មតា។

ប៉ុន្តែនៅថ្ងៃនេះ ជាមួយនឹងគ្រួសារអ្នកស្រី «Stacy Rolfe» ដែលជាម្ចាស់ថ្មីរបស់វា កូនសេះតឿមានអាយុ៥ខែហើយ និងមានសុខភាពធម្មតា។ ម្ចាស់ថ្មីបានដាក់ឈ្មោះឲ្យវាថា «Martha»។

វីដេអូខាងក្រោមនេះ បញ្ជាក់ពីសុខភាពដ៏ល្អរបស់ កូនសេះតឿ «Martha» ដែលថតដោយនាង «Belle» កូនស្រីរបស់ម្ចាស់វា។ វារត់និងលោតចុះឡើង តាមសភាពជាសត្វ ដែលមើលទៅ គួរឲ្យសប្បាយខ្លាំងណាស់៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។

Tags: Animal