វីដេអូ ពីនេះពីនោះ

ក្រុម​អ្នក​ជ្រមុជ​ទឹក ប្រទះ​ពស់ថ្លាន់​យក្សដ៏ធំ​មួយក្បាល នៅបាតស្ទឹង

ខណៈពេលកំពុងជ្រមុជទឹក ចុះទៅដល់បាតស្ទឹង «Formoso» នៃរដ្ឋ «Mato Grosso» ប្រទេសប្រេស៊ីល ក្រុម​អ្នក​ជ្រមុជ​ទឹក បានប្រទះឃើញ ពស់ថ្លាន់យក្សមួយក្បាល ដែល​ទំនង​ជា​ទើបនឹងស៊ីចំណី​រួចហើយ។

ពស់ថ្លាន់មួយនេះ ស្ថិតក្នុងប្រភេទ «Eunectes murinus» ដែលត្រូវបានហៅ នៅក្នុង​តំបន់ថា ជា«ពស់ថ្លាន់យក្ស ពណ៌ខៀវ» និងអាចមានបណ្ដោយ រហូតដល់ទៅ៩ម៉ែត្រ (សត្វពស់ នៅក្នុងអត្ថបទ មានប្រវែងបណ្ដោយ ៧ម៉ែត្រ)។

ដោយនាំទៅជាមួយ នូវកាម៉េរ៉ាមួយផង អ្នកជ្រមុជទឹក បានថតយកទិដ្ឋភាព ដ៏គួរ​ឲ្យព្រឺព្រួច ដោយសារសត្វពស់យក្ស បានលៀនអណ្ដាតរបស់វា ចេញមកលិតកាម៉េរ៉ា។ សំនួរសួរថា ហេតុអ្វីក៏ពស់ថ្លាន់មួយនេះ មិនវាយប្រហារ ទៅលើអ្នកជ្រមុជទឹក?

បើតាមសារព័ត៌មានក្នុងស្រុក បានអះអាងថា វាទំនងទើបនឹងស៊ីចំណីរួច ឬវាទំនងជា មិនបានចាត់ទុក អ្នកជ្រមុជទឹក ជាចំណីរបស់វា។ ផ្ទុយទៅវិញ សត្វពស់យក្ស បានចាក​ចេញ យ៉ាងស្ងប់ស្ងៀម ពីទីកន្លែងនោះ នៅបន្តិចក្រោយមក៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: BrazilPython