វីដេអូ ពីនេះពីនោះ

«ទទាយំឆ្លង» ចេញ​ទំនុកថ្មី​ទៀត តែ​មិនមែន​ចេញ​ពី ហ៊ុន សែន ទេ!

ពីនេះពីនោះ – បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេះប្ដូរទំនុកបទដើម របស់ចម្រៀង«ទទាយំឆ្លង»បាន ចុះហេតុអ្វី អ្នកផ្សេងមិនអាចធ្វើបានដែរ? នោះ គឺជាទំនុកថ្មីមួយ និពន្ធដោយម្ចាស់គណនីហ្វេសប៊ុកម្នាក់ ឈ្មោះ គង់ ម៉េង (Meng Kong) ដែលទើបនឹងចេញផ្សាយ «ក្រៅថាសចម្រៀង» កាលពីប៉ុន្មានម៉ោងមុន។

ប្រសិនជាការប្ដូរ ឬការបន្ថែមបន្ថយទំនុក កាលពីពេលកន្លងមក ទៅលើចម្រៀងដើម ត្រូវបានលោក ហ៊ុន សែន ធ្វើសំដៅចំអកដាក់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនោះ ការបន្ថែមបន្ថយទំនុកលើកនេះ ក៏ទំនងជាធ្វើការចំអកមិនណយដែរ សម្រាប់អ្នកណា«ដែលមានខ្លួន»។

ដើម្បីចៀសវាងការបន្ថែមល្បោយច្រើន និងធ្វើឲ្យខាតពេលវេលា ទស្សនាវដ្ដីសូមឲ្យទុកឲ្យប្រិយមិត្ត ធ្វើការវិនិច្ឆ័យដោយផ្ទាល់ខ្លួនទៅចុះ។ ហើយបានអាចច្រៀងសប្បាយបាន ក៏សូមទុកជាចំណងដៃ សម្រាប់ថ្ងៃចុងសប្ដាហ៍នេះផង៕

ទទារ​​យំ​ឆ្លង ត្រយ៉ងបង​ម្ដេចមិនឆ្លើយ ទណ្ឌកម្ម​មកហើយ ម្ដេចឡើយនៅតែ​លើគ្រែ ស្ពានក៏បាក់​ទឹកក៏​ជ្រៅ ធ្វើយ៉ាងណាទៅ​អាចនៅដប់ឆ្នាំទៀត

Posted by Meng Kong on Thursday, July 25, 2019


ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។