វីដេអូ ពីនេះពីនោះ

Covid-19៖ វីដេអូ​បង្ហាញថា គម្លាត​សុវត្ថិភាព​រវាងគ្នា មានសារសំខាន់​បំផុត

អាជ្ញាធរសុខាភិបាល នៃរដ្ឋអូហៃយ៉ូ (Ohio – USA) បានពន្យល់តាម​រយៈវីដេអូមួយ​ខាងក្រោម បង្ហាញពីសារសំខាន់ នៃ«គម្លាត​សុវត្ថិភាព​រវាងគ្នា» ដើម្បីការពារ និងបង្ការ​ការឆ្លង​មេរោគ «Covid-19» ដ៏ចង្រៃ។

នោះ គឺជាការប្រៀបធៀប រវាងការនៅជិតគ្នា ឬនៅឆ្ងាយពីគ្នា នៃអង្គប់ដាក់កូនបាល់ និងកូនបាល់មួយគ្រាប់ ដែលបានបំផ្លោងខ្លួន ទៅក្នុងចំណោមអង្គប់ទាំងនោះ។ ហើយករណីនេះ មិនពិបាកពន្យល់ច្រើនឡើយ ក្នុងការបញ្ជាក់ថា «គម្លាត​សុវត្ថិភាព​រវាងគ្នា» នៃបណ្ដាអង្គប់ទាំងនោះ អនុញ្ញាតឲ្យកូនបាល់ អាចលោតផុត និងមិនបាន​ប៉ះអង្គប់ សូម្បីតែមួយឡើយ។

វីដេអូខ្លី ដែលមានរយៈពេលត្រឹមតែ៣០វិនាទី បានទទួលការចុចចូលទស្សនា ជាង២០​លាន​​ដងហើយ នៅលើបណ្ដាញសង្គមទ្វីសធើរ

ជាពិសេស នៅចុងបញ្ចប់នៃវីដេអូ សារមួយបានពន្លេចខ្លួនឡើង ដើម្បីរំឭកអ្នកទស្សនា​ដូច្នេះថា៖

«ត្រូវបញ្ឈប់ការចម្លងមេរោគ។ គម្លាត​សុវត្ថិភាព​រវាងគ្នា មានប្រសិទ្ធិភាពណាស់។ ចន្លោះបន្តិចបន្តួចទាំងនេះ នឹងធ្វើឲ្យយើងមានសុវត្ថិភាព ទាំងអស់គ្នា៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។