វីដេអូ ពីនេះពីនោះ

បុណ្យ១៤កក្កដា៖ ទស្សនីយភាព​នៃកាំជ្រួចជ្វាលា ពីតួរអេហ្វែល

ពីតួរអេហ្វែល (La Tour Eiffel) រដ្ឋធានីប៉ារីស ទស្សនីយភាពនៃកាំជ្រួចជ្វាលា មានសភាពធំហ៊ឹកហាក់ណាស់ ដើម្បីអបអរបុណ្យជាតិបារាំង ថ្ងៃ​«១៤កក្កដា»។ កម្មវិធីនេះ​ចាប់ផ្ដើម​ពីម៉ោង២៣ យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីកម្មវិធីប្រគុំតន្ត្រី «Concert de Paris» បានបញ្ចប់។

កម្មវិធីទាំងនេះ ធ្វើឡើងនៅចំពោះទស្សនិកជន ប្រមាណជា១៥០០០នាក់ ដែលជាចំនួនដ៏តិចបំផុត កំណត់ឡើង ដោយស្នងការដ្ឋាន នៃរដ្ឋធានីប៉ារីស ដើម្បីបង្ការការរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19)។ ក្នុងពេលធម្មតា នៅទីលាន​​​ខាងក្រោម​តួរអេហ្វែល​ អាចទទួលបណ្ដាជន ច្រើនជាង១លាននាក់។

បន្ទាប់ពីការបាញ់កាំជ្រួច តន្ត្រីករកាន់វីយ៉ូឡុង លោក «Gautier Capuçon» បានចូលមកបិទកម្មវិធី ជាមួយ​នឹង​សម្លេងវីយ៉ូឡុង ដ៏គ្រលួចរបស់​លោក តាមលំនាំចម្រៀង «Hymne de l’amour» ដ៏ល្បីរបស់អ្នកស្រី «Edith Piaf» អតីតអ្នកចម្រៀង​សម្លេងមាស របស់បារាំង៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។