វីដេអូ ពីនេះពីនោះ

តារាល្បី​ម្នាក់លើ យូធូប បង្ហោះ​ដោយ​ចៃដន្យ រូបភាព​វ៉ៃតប់​លើ​ឆ្កែ​របស់ខ្លួន

កញ្ញា «Brooke Houts» ជាតារាល្បីម្នាក់ នៅលើបណ្ដាញចែករំលែកវីដេរអូ យូធូប (Youtube)។ នាងតែងតែបង្ហោះវីដេអូ ជាមួយសុនខរបស់នាង នៅលើគណនីយូធូប ដែលមានអ្នកតាមដានប្រមាណជាង៣,៣សែននាក់។

ហើយកាលពីថ្ងៃទី៧ ខែសីហាកន្លងទៅនេះ តារាវ័យ២០ឆ្នាំ បានបង្ហោះវីដេអូកម្សាន្តមួយ ដែលបង្ហាញពីការបញ្ឆោត ឲ្យឆ្កែរបស់នាងឈ្មោះ «Sphinx» មួយក្បាលនេះ ចូលតាមច្រកមួយ ដែលមានស្បោងផ្លាស្ទីក ជារនាំង។

តែបញ្ហា គឺនាងបង្ហាញក្នុងវីដេអូនោះ ដោយទាំងឈុតឆាក នៃការប្រើអំពើហិង្សា ទៅលើសុនខ ដែលគ្រាន់តែលោតសប្បាយ ប្រឡែងជាមួយម្ចាស់របស់វាប៉ុណ្ណោះ។ អំពើហិង្សានោះ មានដូចជាការវ៉ៃតប់ និងការខាកស្ដោះ ទៅលើ «Sphinx» ជាដើម។

ទិដ្ឋភាពខាងលើ បានបណ្ដាលឱ្យផ្ទុះ ប្រតិកម្មឡើងខ្លាំងក្លា ពីសំណាក់អ្នកតាមដាន ហើយវីដេអូនៃឈុតឆាកនោះ ត្រូវបានយកទៅបង្ហោះបន្ត នៅលើបណ្ដាញសង្គមផ្សេងទៀត ជាមួយនឹងការរិះគន់ថា តារាល្បីបានកេងប្រវ័ញ្ច ពីលើសត្វរបស់ខ្លួន ឲ្យធ្វើរឿងល្អៗ នៅតែខាងមុខ​កាម៉េរ៉ា ផ្ទុយគ្នាពីក្រោយខ្នង ដែលបានវាយធ្វើបាបសត្វ ដ៏គួរឲ្យហួសចិត្ត។

Video of YouTube Personality 'Brooke Houts' abusing her Dog…

⚠️WARNING FOR ALL ANIMAL LOVERS⚠️ Video of YouTube Personality 'Brooke Houts' abusing her Dog… ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ✔Like ✔Follow ✔Share #allthingsmeme Daily & weekly videos!!!

Posted by All Things Meme on Wednesday, August 7, 2019


នៅចំពោះរលកបោកបក់នេះ កញ្ញា «Brooke Houts» បានចេញមុខមកធ្វើការសុំទោស ចំពោះកាយវិការខាងលើ នៅតាមគណនីទ្វីសធើររបស់នាង។ តារា«យូធូប»​បានអះអាងទៀតថា សុនខ «Sphinx» មិនបានរងការធ្វើបាបអ្វីផ្សេង ក្រៅពីរូបភាពខាងលើនេះឡើយ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។