ក្នុងខណៈកំពុងជិះស្គី ចុះជម្រាលភ្នំយ៉ាងរំភើយ បុរសអ្នកលេងស្គីម្នាក់នេះ ត្រូវបានអ្នកនៅក្នុងហេតុការណ៍ផ្សេងទៀត ស្រែកប្រាប់ឲ្យដឹង… ពីវត្តមាននៃ«សត្វខ្លាឃ្មុំ»មួយក្បាល ដែល«កំពុងតាមប្រមាញ់»គាត់។ ហេតុការណ៍ បានកើតឡើងកាលពីចុងសប្ដាហ៍កន្លងមក ក្នុងក្រុង «Predeal» ដែលជាក្រុងនៅលើភ្នំ (ភាគកណ្ដាល) នៃប្រទេសរូមានី។
សត្វខ្លាឃ្មុំពណ៌ត្នោត អាចរត់បាន ក្នុងល្បឿនរហូតដល់៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាល្បឿនលឿនជាងល្បឿនអ្នកលេងស្គី។ ដូច្នេះ ការខិតខំរបស់សត្វខ្លាឃ្មុំ ក្នុងការតាមប្រមាញ់បុរសខាងលើ មិនមែនគ្រាន់តែជាការប្រឡែងលេងទេ ប្រសិនជាវារត់ទាន់បុរស។
តែបុរសអ្នកលេងស្គី មានគំនិតដ៏ពិសេសមួយ ដែលអាចទុកជាមេរៀន សម្រាប់អ្នកលេងស្គីដទៃទៀត៖ នោះ គឺគាត់បានគ្រវែងកាបូបស្ពាយនឹងខ្នង ចោលទៅលើដី ហើយបន្តការលេងស្គីរបស់គាត់ ដូចធម្មតា។ រីឯសត្វខ្លាឃ្មុំ ដែលងាកមកចាប់អារម្មណ៍ តែជាមួយកាបូបស្ពាយ ក៏បានបោះបង់ឱកាស តាមប្រមាញ់បុរសទៅហោង៕