វីដេអូ ពីនេះពីនោះ

តារាចម្រៀងបន្ទរក្នុងទូរទស្សន៍បារាំង លេច«សុដន់»ម្ខាងក្នុងកម្មវិធី

មែនទែនទៅ មិនមានតែភ្លេង និងចម្រៀងប៉ុណ្ណោះទេ នៅក្នុងកម្មវិធី «កុំភ្លេចទំនុក» របស់ទូរទស្សន៍បារាំង ប៉ុស្ដិ៍លេខ២ ដែលជាកម្មវិធីប្រឡងចម្រៀង បែបខារាអូខេ (KaraOke)។ កាលពីថ្ងៃទី២៣ ខែមិនានេះ តារាចម្រៀងបន្ទរមួយរូប ឈ្មោះ ការ៉ែន (Karen) បានលោតច្រៀងភ្លេចខ្លួន បណ្ដាលឲ្យអាវអន្ធិលៗរបស់នាងរបើកឡើង ហើយបញ្ចេញ«សុដន់»ម្ខាង បង្អើលអស់ទាំងវេទិកាទាំងមូល។

តែមិនមែនជាសុដន់ស្រស់ៗនោះទេ ព្រោះនាង ការ៉ែន បានពាក់អាវទ្រនាប់ ការពារពីលើ។ គ្រោះលេចសុដន់នេះ កើតឡើងនៅពេលចាប់ផ្ដើមកម្មវិធី បន្ទាប់ពីពិធីករដ៏ល្បី និងដ៏មានប្រជាប្រិយ លោក ណាហ្គី ហ្វាម (Nagui Fam) បាននាំបេក្ខនារីម្នាក់ ចូលមកក្នុងវេទិកា។

យ៉ាងណា ហេតុការណ៍មួយភ្លែតនេះ មិនបានគេចផុតពីភ្នែក​ របស់ពិធីករខាងលើទេ។ លោក ណាហ្គី ហ្វាម បានចំអន់ជាលក្ខណៈសរសើរ តបទៅតារាចម្រៀងបន្ទរ ដូច្នេះថា៖

«អូ ពិតជាសាច់សស្អាតណាស់! សូមអរគុណ ការ៉ែន សម្រាប់ខណៈដ៏គួរឲ្យសប្បាយរីករាយនេះ ដែលអនុញ្ញាតឲ្យយើង បានមើលឃើញសុដន់ខាងឆ្វេង ដ៏សែនក្បំ។ វាតែងតែជារឿងដ៏អស្ចារ្យ។»

ពិធីករបានបន្តទៀតថា៖

«នេះ ជាឧប្បត្តិហេតុ ដែលមិនបានព្រាងទុក។ តែយ៉ាងហោចណាស់ វាធ្វើឲ្យយើងនឹកឃើញ ឡើងវិញ ពីហេតុការណ៍ប្រហាក់ប្រហែលគ្នាមួយ ជាមួយនឹងសម្លៀកបំពាក់របស់ ម៉ាហ្គាលី។»

ក្នុងខែមករា ឆ្នាំ២០១៦កន្លងទៅ តារាចម្រៀងម្នាក់ទៀត ម៉ាហ្គាលី រីប៉ូល (Magali Ripoll) ក៏បានលោតរាំនិងច្រៀង រហូតខ្សែរូតអាវធ្លាក់ចុះ បណ្ដាលឲ្យចំហរ និងបញ្ចេញសុដន់ទាំងគូ (ជាមួយអាវទ្រនាប់) នៅក្នុងកម្មវិធីដូចគ្នា៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។