«បងអរពេក…» ៖ បុរសម្នាក់ខ្លាចប្រពន្ធជាខ្លាំង មិនហ៊ានធ្វើអ្វីមួយ ដែលមិនឱ្យប្រពន្ធដឹងនោះឡើយ។
ថ្ងៃមួយប្រពន្ធត្រូវចេញទៅផ្សារ ហើយទុកឱបុរសនៅចាំផ្ទះ។ បុរសឃ្លានពេក មិនដឹងធ្វើម៉េច ក៏យកដំឡូងដែលខ្លួនទើបនឹងគាស់ ពីរងក្រោយផ្ទះ ទៅដុតនឹងងងើកភ្លើង ក្នុងចង្ក្រានបាយ។
រំពេចនោះ ប្រពន្ធទំនងជាភ្លេចអ្វីមួយ ក៏ត្រឡប់មកផ្ទះវិញ។ បុរសជាប្ដី ឃើញប្រពន្ធត្រឡប់មកវិញ ភ័យតក់ស្លុតជាខ្លាំង ហើយមិនដឹងជាយកដំឡូង ទៅលាក់ទុកឯណា បើភ្លាមៗដូច្នេះ ក៏យកមកមូរដាក់ក្នុងចង្កេះខោ។
នៅចំពោះមុខប្រពន្ធ ហើយដំឡូងវាក្ដៅខ្លាំងពេក បុរសនោះក៏តាំងលោតម្ដងទៅឆ្វេង និងម្ដងទៅស្ដាំ។ ប្រពន្ធឃើញ ក៏សួរ ៖
– ហេតុអី ក៏បងឯងចេះតែលោតផ្លោតៗ ម្ដងទៅណេះ ម្ដងទៅណោះ អញ្ចឹង ?
– បង… អ៊ឺ… ឃើញអូនមកវិញ បងអរពេក…
– … ???!!!