សំណើច កំប្លែង

«គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» សំណើច​ខ្លីៗ

«គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» ដោយ​សារ​តែ​ចង់​ក្លាយ​ជា​មនុស្ស​មាន​លុយ ទាំង​ក្មេង​វ័យ និង​យ៉ាង​ឆាប់​រហ័ស​នោះ ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​រៀបការ ជា​មួយ​បុរស​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​វ័យ​យ៉ាង​ចំណាស់ ​អាយុ​៧៣ឆ្នាំ (អាយុ​ខុស​គ្នា​៥០​ឆ្នាំ)។ នាង​បាន​រៀប​គម្រោង ថា​នឹង​រួម​រ័ក្ស​ជា​មួយបុរស​ចំណាស់ ឲ្យ​ដល់​ដំណាក់​កាល​មួយ ដែល​បុរស​វ័យ​ចំណាស់​ អាច​នឹង​ទ្រាំ​ទ្រ​មិន​បាន ឬ «ដំណាក់​កាល​ស្លាប់​លើ​បង្គង» ដើម្បី​ឲ្យ​នាង​អាច​នឹង​ក្ដោប​ក្ដាប់​ បានភ្លាមៗ​ នូវ​មរតក​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ របស់​តា​ចាស់។

នៅ​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍ អ្វីៗ​បាន​ដំណើរ​ការ​ទៅ ​ដូច​ការ​គ្រោង​ទុក និង​មាន​សភាព​យ៉ាង​សម្បើម​ដៃ ព្រោះ​ជា​អាពាហ៍​ពិពាហ៍ ​របស់​មហា​សេដ្ឋី។ មនុស្ស​អ្នក​មាន​មុខ​មាន​មាត់​ជា​ច្រើន​នាក់ បាន​ចូល​រួម​ផ្ដល់​កិត្តិយស និង​សេរី​សួស្ដី​ ដល់​គូរ​ស្វាមី​ភរិយា​ថ្មី​។ រីឯ​សាមី​ខ្លួន​ជា​ភរិយា​វិញ ក៏​បាន​រៀបឫក​ពារ​ យ៉ាង​សម​សួន​តាម​ធម្មតា ជា​កូន​ក្រមុំ​ពិតៗ របស់​តា​ចាស់​មហា​សេដ្ឋី ឥត​មាន​ចន្លោះ​អ្វី​ឡើយ។

បន្ទាប់ពីអាពាហ៍ពិពាហ៍ តាមប្រពៃណីរួចរាល់ រាត្រីផ្សំដំណេកបានមកដល់ ហើយកូនក្រមុំ ក៏បានចាប់​ផ្ដើម​អនុវត្ត​ គម្រោង​របស់នាងភ្លាមៗដែរ។ នាងបានដោះសម្លៀកបំពាក់ចេញពីខ្លួនទាំងអស់ ហើយគេងរង់ចាំ​ ស្វាមី​សាច់យារ​របស់ខ្លួន នៅលើ​គ្រែ ដែលរៀបចំយ៉ាង «រ៉ូម៉ែនទិក (Romantic)» ដោយអមជាមួយនឹង ពន្លឺភ្លើង​ទៀន​ជា​ច្រើន និងក្លិនគ្រឿងក្រអូប តាម​បែបធម្មជាតិ ដ៏ត្រេកត្រអាលផង។

មួយសន្ទុះក្រោយមក បុរសចំណាស់៧៣ឆ្នាំ បានចេញពីបន្ទប់ទឹក ដោយមិនមានស្លៀកពាក់អ្វីជាប់នឹងខ្លួន ដូចគ្នាដែរ។ តែអ្វីដែលភរិយាវ័យក្មេងថ្មីថ្មោង បានភ្ញាក់ខ្លួនក្រញ៉ាងនោះ គឺអាវុធពិសេសរបស់​តាចាស់ បានព្រលូតខ្លួនរឹងរួចជាស្រេច មានប្រវែងប្រមាណជា២៥សង់ទីម៉ែត្រ និងមានទាំងបំពាក់​ ដោយ​ស្រោមអនាម័យ​មួយពីលើ យ៉ាងសង្ហាថែមទៀត។ មិនត្រឹមតែប៉ុណ្ណឹង តែនៅ​នឹង​ដៃរបស់មហាសេដ្ឋីវ័យ​ចំណាស់​យើង មានឃើញកាន់ប្រដាប់ខ្ទប់ត្រជៀកមួយគូរ និង​ដង្កៀបគាបច្រមុះ​មួយ​សម្រាប់ផង។

ពិតហើយ! ចម្ងល់បានកើតមានឡើង សម្រាប់ស្រីស្រស់វ័យក្មេង ថាតើរបស់នៅនឹងដៃស្វាមីខ្លួន ទុក​សម្រាប់​ធ្វើអ្វី នៅ​ក្នុងការរួមរ័ក្សផ្សំដំណេកនេះ។ នាងបានសួរទៅស្វាមីខ្លួនថា៖

បងសម្លាញ់… តែបងប្រុងនឹងធ្វើអ្វី ជាមួយប្រដាប់ប្រដា ទាំងនេះ?

បុរសចំណាស់ បានតបវិញ៖

មានរឿងពីរយ៉ាង ដែលបងពិបាកទ្រាំ នៅក្នុងជីវិត៖ នោះគឺសម្លេងរំខាន កើតចេញពីសម្រែកស្រីៗ និងក្លិនឈ្ងៀម ចេញ​ពី​ស្រោមអនាម័យ៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។