សំណើច កំប្លែង

«គីង្គក់ និងភ្នំភ្លើង» កម្សាន្ដខ្លីៗ

ពេលឮសូរតោខ្លាដំរី រត់ផ្អើលជាន់ជើងគ្នា ព្រោះការផ្ទុះភ្នំភ្លើង សត្វ«គីង្គក់»លក់ថ្នាំស្រែង វាស្រែកពីក្នុងពាងមកថា៖

  • ពួកអាតោខ្លាដំរី សុទ្ធតែភ្លើ មិនចេះគ្រប់គ្រងគ្រោះផ្ទុះភ្នំភ្លើង គប្បីអាភ្លើទាំងនោះ មករៀនសូត្រពីអញ ដូចជារូបអញ​នៅក្នុងពាងដូច្នេះ។

នៅពេលពាងទប់នឹងកម្ដៅភ្នំភ្លើងលែងបាន ក៏ផ្ទុះបែក តែនៅសល់អំបែងខ្លះ ដែលអាចឲ្យសត្វគីង្គក់ ឈរពីលើបាន។ សត្វគីង្គក់បានបន្តស្រែកទៀតថា៖

  • អញមានស្បែកគីង្គក់ក្រាស់ណាស់ មិនងាយភ្លើងឆេះរលាកទេ ផ្ទុយពីពួកអាតោខ្លាដំរី ដែលគ្មានអ្វីអាចការពារខ្លួន ឲ្យប្រសើរដូចអញ។

លុះរណ្ដៅភ្នំភ្លើង បានពង្រីកមាត់ផ្ទុះកាន់តែធំ រហូតមកជិតអំបែងពាង​របស់ខ្លួន សត្វគីង្គក់បន្តសំដីទៀតថា៖

  • ឃើញឬទេ? ពួកអាតោខ្លាដំរី សុទ្ធតែពួកអាកំសាក ព្រោះវានាំគ្នារត់ទៅក្រោមអស់ មានតែអញទេ ដែលធ្វើដំណើរបញ្ច្រាសទិស ឡើងមកជិតមាត់រណ្ដៅភ្នំភ្លើង

(រឿងនិទានរបស់ប្រិយមិត្ត)

ដ.កែវ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។