សំណើច កំប្លែង

«សារភាព… មុនផុតដង្ហើម» សំណើចខ្លី

មុនផុតដង្ហើម លាចាកលោក បុរសជាប្ដីបានហៅភរិយាខ្លួនមកជិត ហើយខ្សិបប្រាប់ថា៖

– អូនសម្លាញ់ មុននឹងបងស្លាប់ បងសូមសារភាពប្រាប់អូនរឿងមួយ…

– រឿងអ្វីទៅបង?

– រឿងនោះ គឺបងបានលួចទាក់ទង ប្អូនស្រីរបស់អូន តាំងពីច្រើនឆ្នាំហើយ…

– ចាស អូនដឹងហើយ។

ឮដូច្នេះ ប្ដីភ្ញាក់ព្រើត…

– អូ… អូនដឹងរឿងហ្នឹងដែរ?

– បើអូនមិនដឹង អូនដាក់ថ្នាំ បំពុលបងធ្វើអី?!

– … !!!

(រឿងនិទានរបស់ប្រិយមិត្ត)

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។