សំណើច កំប្លែង

«ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លី

ខំ​តែ​គិត​ថា ចង់​នៅ​ក្បែរ​គាត់ គ្រប់​ពេល​គ្រប់​វេលា ដើម្បី​សម្ដែង​ឲ្យ​គាត់​យល់ ពី​ការ​យល់​ចិត្ត​យល់​ថ្លើម​របស់​ខ្ញុំ ចំពោះគាត់។ នោះ ​គឺ​ព្រោះ​តែ​ក្ដី​ស្នេហា​ដែល​យើង​សម្រេច​ថា នឹង​រួម​រស់​ជា​មួយ​គ្នា​។

នៅ​យប់​មួយ​ ដែល​មាន​ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម​ល្បីៗ​ពីរ… ដោយ​សារ​ឃើញ​គាត់​អង្គុយ​ម្នាក់​ឯង ខ្ញុំ​ខំ​រៀបចំ​ម្ហូប​ចំណី​បន្ដិច​បន្ដួច រួច​យក​ចូល​ទៅ​អង្គុយ​ក្នុង​សាឡុង​ជិត​គាត់ នៅ​ខាង​មុខ​កញ្ចក់​ទូរទស្សន៍ ដើម្បី​គ្រាន់​បាន​ជា​គ្នា នឹង​មើល​ការ​ប្រកួត​បាល់​ទាត់​នោះ​ផង។ អង្គុយ​មួយ​សន្ទុះ ខ្ញុំ​ចង់​ចូល​ក្នុង​អារម្មណ៍​របស់​គាត់ ដើម្បី​ដឹង​ថា​ គាត់​មើល​បាល់​នេះ មាន​អត្ថន័យ​យ៉ាង​ម៉េច ហើយ​និងចង់​បង្ហាញ​ដែរ ថា​ខ្ញុំ​កំពុង​យល់ ពី​គាត់​កំពុង​គិត​ពី​អ្វី…។ ខ្ញុំ​ចាប់​ផ្ដើម សួរ​គាត់​សំនួរ​ទី​មួយ និង​បន្ត​ដោយ​សំនួរ​ទី​ពីរ… ឬ​ក៏​សួរ​សំនួរ​តែ​ម្នាក់​ឯង។

– យី ម៉េចក៏ទាត់ជើងគ្នាអញ្ចឹង? … ហើយអាជ្ញាកណ្ដាល មិនផ្លុំកញ្ចែរពិន័យ? … ហើយកីឡាករមួយនោះ ម៉េច​ក៏ទាល់បាល់ឡើងលើអាកាស មិនទាត់ចូលទី? …

ខ្ញុំសួរសំនួរប្រមាណជា៥០សំនួរហើយ រីឯបុរសកំពូលស្នេហ៍ខ្ញុំវិញ នៅអង្គុយមើលបាល់ ធ្វើបែបវាហីរហូត … តែពេលខ្ញុំហៀបនឹងសួរសំនួរទី៥១ ស្រាប់តែខ្ញុំទទួលបានចម្លើយកាត់សំនួរ ពីគាត់មកវិញថា៖

– នៅក្នុងបន្ទប់ មានទូរទស្សន៍មួយទៀត អូនអាចទៅអង្គុយមើល នាទីបង្ហាញម៉ូដ ឬរឿងភាគនៅទីនោះទៅ… នៅទីនេះ សូមអូនទុកឲ្យបងមើលបាល់ ឲ្យបានសុខស្រួលបន្តិច!!!

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។