សុខភាព

Covid-19៖ អាការៈ​ចំនួន៦​ថ្មីទៀត ដែលឲ្យ​រោគសញ្ញា​ថា​មានជំងឺ

មជ្ឈមណ្ឌលពិនិត្យនិងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានបន្ថែម អាការៈ​ចំនួន៦​ថ្មីទៀត ដែលឲ្យរោគសញ្ញាដឹងថា មនុស្សម្នាក់បានឈឺជំងឺ «Covid-19»។ «អាការៈ​ចំនួន៦​ថ្មីទៀត»នេះ បន្ថែមពីអាការៈលើកមុន ដែលផ្ដោតសំខាន់ តែទៅលើ«គ្រុន ក្អកស្ងួត និងតឹងតែងពេលដកដង្ហើម។

ខាងក្រោមនេះ ជាអាការៈទាំង៦នោះ ដែលអាចជារោគសញ្ញា នៃអ្នកជំងឺ«Covid-19»៖

  • ស្រៀវស្រាញ
  • ញ័រដៃញ័រជើង ជាញយដង
  • ឈឺសន្លាក់សាច់ដុំ
  • ឈឺក្បាល
  • បំពង់កស្ងួត
  • ទទួលទានអាហារ លែងដឹងរសជាតិ ឬលែងដឹងក្លិន

ការឃ្លាំមើល​នៅផ្ទាល់នឹងមន្ទីរពេទ្យទាំងឡាយ បានបង្ហាញថា ជំងឺ«Covid-19»អាចមានទម្រង់ខុសៗគ្នា ទៅតាមធម្មជាតិរបស់អ្នកជំងឺ។ មកដល់ពេលនេះ ក្រុមគ្រូពេទ្យបានសង្ស័យបន្ថែមថា មេរោគ«កូរូណា»ប្រភេទថ្មី អាចចូលទៅវាយលុក ប្រព័ន្ធសរសៃប្រសាទ ដ៏សំខាន់ និងប្រព័ន្ធសសៃឈាមបេះដូងនោះទៀត។

ប៉ុន្តែ នៅពេលមាន​​អាការៈ​ណាមួយ ពីក្នុងចំណោមអាការៈ ទាំងប៉ុន្មានខាងលើ ចូរពិគ្រោះជាមួយគ្រូពេទ្យ តាមរយៈទូរស័ព្ទ«Urgent» ដើម្បីទទួលបានឱវាទ និងការព្យាបាល។ ជាពិសេស នៅពេលទទួលអារម្មណ៍ មានអាការៈបែបនេះ សូមដាក់ខ្លួនឲ្យនៅដោយឡែក ពីសមាជិកគ្រួសាររបស់ខ្លួន មុននឹងលទ្ធផល​​នៃការធ្វើតេស្ដិ៍ ត្រូវបានឲ្យដឹង៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។