ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ សម្រាប់កូន-ក្មួយ-ចៅ ដែលជា​សិស្សានុសិស្ស រាប់តាំង​ពីថ្នាក់ មតេយ្យសាលា រហូតដល់ថ្នាក់ ​វិទ្យាល័យ។

ថ្ងៃខែទាំងនេះ ជាការដកស្រង់ ចេញពីប្រតិទិនផ្លូវការ ដែលចេញផ្សាយ ដោយក្រសួងសិក្សាធិការជាតិ នៃសាធារណរដ្ឋបារាំង និងមានសុពលភាព សម្រាប់តែទឹកដីបារាំង​«ដីគោក»​ប៉ុណ្ណោះ (សម្រាប់ទឹកដីបារាំង ឯនាយសមុទ្រ ថ្ងៃខែវិស្សមកាល មិនដូចដីគោកទេ)។

ប្រតិទិន នៃវិស្សមកាល អាចនឹងមានការផ្លាស់ប្ដូរ ក្នុងករណីប្រធានស័ក្ដិ ទៅតាម​ការសម្រេច របស់គ្រឹះស្ថានសិក្សាផ្ទាល់ ឬបណ្ឌិត្យសភា ប្រចាំតំបន់នីមួយៗ។

គួរបញ្ជាក់ដែរថា ពេលវេលា​ដែលចាប់ផ្ដើមវិស្សមកាល គឺបន្ទាប់ពីថ្នាក់រៀន ត្រូវបាន​បញ្ចប់ ហើយគ្រឹះស្ថានសិក្សានានា ត្រូវបញ្ជាក់ អំពីលក្ខខណ្ឌនេះ ឲ្យបានច្បាស់។ សូមជូនជាឧទាហរណ៍ ៖

«វិស្សមកាល នៃបុណ្យ “Toussaint” នឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២០។»

«សម្រាប់ថ្នាក់រៀនណា ដែលមានម៉ោងរៀន នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលានោះ ថ្នាក់រៀន​នោះ ត្រូវបញ្ចប់ម៉ោងរៀន នៅថ្ងៃនោះរួចរាល់សិន ទើបសិស្ស​អាចចាប់ផ្ដើម ចេញទៅ​វិស្សមកាលបាន។ រីឯថ្នាក់រៀនណា ដែលគ្មានម៉ោងរៀន នៅព្រឹកថ្ងៃសៅរ៍នោះទេ សិស្ស​អាច​ចាប់ផ្ដើម ចេញទៅវិស្សមកាលបាន តាំងពីល្ងាចថ្ងៃសុក្រ ទី២២ ខែតុលា៕»

សូមជូន «ប្រតិទិន​​នៃវិស្សមកាល ឆ្នាំសិក្សា ២០២១-២០២២»

តំបន់វិស្សមកាល » តំបន់ A តំបន់ B តំបន់ C
Besançon, Bordeaux, Clermont-Ferrand, Dijon, Grenoble, Limoges, Lyon et Poitiers Aix-Marseille, Amiens, Caen, Lille, Nancy-Metz, Nantes, Nice, Orléans-Tours, Reims, Rennes, Rouen et Strasbourg Créteil, Montpellier, Paris, Toulouse et Versailles
បវេសនកាល នៃ​​សិស្សា​នុសិស្ស​ទាំងអស់ » ថ្ងៃព្រហស្បត្តិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១ (ដូចគ្នាគ្រប់តំបន់)
វិស្សមកាល នៃបុណ្យ “Toussaint” » ពីថ្ងៃសៅរ៍ ទី២៣ ខែតុលា រហូតដល់ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ (ដូចគ្នាគ្រប់តំបន់)
វិស្សមកាល នៃបុណ្យ “Noël” » ពីថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ (ដូចគ្នាគ្រប់តំបន់)
វិស្សមកាល នៃ​សិសិររដូវ » ពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ រហូតដល់ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ពីថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ រហូតដល់ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ពីថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ រហូតដល់ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២
វិស្សមកាល នៃ​រដូវ​ផ្ការីក » ពីថ្ងៃសៅរ៍ ទី១៦ ខែមេសា រហូតដល់ថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ ពីថ្ងៃសៅរ៍ ទី៩ ខែមេសា រហូតដល់ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ពីថ្ងៃសៅរ៍ ទី២៣ ខែមេសា រហូតដល់ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២
វិស្សមកាលធំ នៃ​រដូវក្ដៅ » ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ រហូតដល់​បវេសនកាល ​ឆ្នាំក្រោយ (ដូចគ្នាគ្រប់តំបន់)
មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។