ផ្ទាំងសំពត់ស

ភាពយន្ដថ្មី«Godzilla VS Kong» ចេញស្បត​ឃោសនាផ្អើលយូធូប

សត្វមាឌយក្សទាំងពីរ មួយហៅថា «Godzilla» និងមួយទៀត ជាសត្វស្វាគីងកុង «King Kong» បានជួបប្រយុទ្ធគ្នា នៅក្នុង​ភាពយន្ដ​ថ្មីមួយ របស់ផលិតកម្ម «Warner Bros» នៃពិភពហូលីវូដអាមេរិក។ ភាពយន្ដថ្មីមួយនេះ ដែលត្រូវបានលើកថ្ងៃ​ចេញបញ្ចាំង ជាច្រើន​ដង​រួចមកហើយ ត្រូវបានផលិតកម្មកំណត់ជាផ្លូវការ ថានឹងចេញបញ្ចាំង នៅតាមរោងភាពយន្ដនានា នៅជុំវិញពិភពលោក និងនៅលើ «HBO Max» ចាប់ពីថ្ងៃទី២៦ ខែមីនាខាងមុខតទៅ។

នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប (Youtube) ស្បតផ្សាយឃោសនារបស់ភាពយន្ដ «Godzilla vs. Kong» បានបង្ក​ការភ្ញាក់ផ្អើល ដល់ប្រិយមិត្តរបស់ខ្លួនមិនតិចទេ។ គ្រាន់តែស្បត មានវត្តមាននៅទីនោះ ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ មនុស្ស​អ្នកចុច​ចូលទៅ​ទស្សនា មានចំនួន​ដល់ជាង​៣០លានដង​ទៅហើយ។

តែបើសិនជាប្រិយមិត្តជាច្រើន បង្ហាញចំណាប់អារម្មណ៍របស់ផងខ្លួន ចំពោះភាពយន្ដនេះ គឺដោយសារតែតួអង្គសំខាន់ គឺសត្វសមុទ្រ​មាឌយក្ស «Godzilla» និងសត្វស្វាគីងកុង សុទ្ធតែត្រូវបានពួកគេធ្លាប់ស្គាល់រួចមកហើយ នៅក្នុងភាពយន្ដមុនៗ។ ហើយវត្តមាន​របស់សត្វសមុទ្រ «Godzilla» នៅលើផែនដី គឺជាព្រឹត្តិការណ៍នៃ«ភ្លើងឆេះកាល» ដែលអាចឲ្យមនុស្សជាតិ បាត់រលត់ពីពិភពលោក។

តែសំណាងណាស់ ដែលមនុស្សជាតិនៅមានសត្វស្វាគីងកុង។ ស្វាគីងកុង ដែលមានមាឌយក្ស បានបង្ហាញពី​សមានចិត្តរបស់ខ្លួន​ជាមួយមនុស្ស ហើយបានជួយទប់ទល់ ​កុំឲ្យព្រឹត្តិការណ៍​«ភ្លើងឆេះកាល» អាចកើតមានបាន៕

ទស្សនាវីដេអូ នៃស្បតឃោសនាដូចខាងក្រោម៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។