បច្ចេកវិទ្យា

គណនី​ហ្វេសប៊ុក ម៉ម សូណង់ដូ ត្រឡប់​មករក​ឈ្មោះ​ដើម​វិញ

បន្ទាប់ពីត្រូវបានប្ដូរឈ្មោះ ពី «ម៉ម សូណង់ដូ» ទៅកាន់ «រក្សា សន្តិភាព» កាលពីចុងខែមករាកន្លងមកនោះ គណនី​ហ្វេសប៊ុក របស់លោក ម៉ម សូណង់ដូ ប្រធានគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ បានវិលត្រឡប់មករកឈ្មោះដើម «ម៉ម សូណង់ដូ (Mam Sonando)» វិញហើយ។

យ៉ាងណាអាស័យដ្ឋានចូលទៅកាន់គណនីរបស់លោក មិនទាន់ត្រូវបានប្ដូរមកវិញនៅឡើយ (ដែលបានសេចក្ដីថា នៅជា facebook.com/keep.peacecpp និងមិនមែនជា facebook.com/mam.sonando ដូចកាលពី​មុនកើតហេតុការណ៍នោះឡើយ)។

នៅចុងខែមករា អ្នកស្រី ហួន ផាន់ណារី ភរិយារបស់លោក ម៉ម សូណង់ដូ  បានឆ្លើយតបនឹងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា គណនីហ្វេសប៊ុកស្វាមីអ្នកស្រី ត្រូវបាន​ចោរ​បច្ចេកវិទ្យា (Hacker) ប្លន់យកទៅគ្រប់គ្រងអស់ប៉ុន្មានម៉ោង ដោយធ្វើការប្ដូរឈ្មោះ ប្ដូរទិន្នន័យ… ទាំងនៅលើគណនីរបស់លោក ម៉ម សូណង់ដូ ទាំងនៅលើទំព័រគណបក្ស ដែលគណនីនេះធ្វើជាអភិបាលគ្រប់គ្រង៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។