បាល់ទាត់

អាមេរិកបំបាក់ហូឡង់ ហើយលើក​ពាន​បាល់ទាត់​ពិភពលោក​«ស្ត្រី» ឆ្នាំ២០១៩

ក្រុមកីឡាការិនីបាល់ទាត់ របស់សហរដ្ឋអាមេរិក ដែលជាម្ចាស់ពាន«ស្ត្រី»ឆ្នាំ២០១៥ បានឈ្នះពានពិភពលោកជាថ្មីទៀត ក្នុងឆ្នាំ២០១៩នេះ ដែលជាព្រឹត្តិការណ៍កំពុងប្រព្រឹត្តទៅ ក្នុងប្រទេសបារាំង។

នេះ ជាការលើកពានលើកទី៤  របស់ក្រុមអាមេរិក នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក និងបន្ទាប់ពីបានបំបាក់ក្រុមហូឡង់ក្នុងពិន្ទុ ២-០ ក្នុងល្ងាចថ្ងៃអាទិត្យនេះ នៅឯកីឡដ្ឋានក្រុងលីយ៉ុង (ភាគខាងត្បូង)។

គ្រាប់បាល់ទាងពីរនោះ រកបាននៅនាទីទី  ដោយខ្សែប្រយុទ្ធ កីឡាការិនី «Megan RAPINOE» ដែលជាគ្រាប់បាល់ពិន័យ១១ម៉ែត្រ និងនៅនាទីទី  ដោយខ្សែបម្រើ កីឡាការិនី «Rose LAVELLE» ដែលជាគ្រាប់បាល់ ពីចម្ងាយប្រមាណជា២០ម៉ែត្រ។

ព័ត៌មានលំអិតផ្សេងទៀត នឹងចេញផ្សាយជាបន្តបន្ទាប់ ក្នុងពេលបន្តិចទៀត៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។