បាល់ទាត់

La Liga៖ ក្រុមរៀល ឈ្នះជា​ជើងឯក​អេស្ប៉ាញ ក្នុង​ការប្រកួត​​ជុំទី៣៧

ក្នុងរដូវកាល២០១៩-២០២០ ក្រុមរៀល ម៉ាឌ្រីត (Real Madrid) បានឈ្នះជាជើងឯក ​លើក​​ទី៣៤ នៃក្របខណ្ឌបូកពិន្ទុ​វិលជុំ «La Liga» បន្ទាប់ពីខ្លួនបានប្រកួតឈ្នះ ក្រុម វីឡារៀល (Villarreal) ២-១ ហើយក្រុមបាសឺឡូន (FC Barcelone) ដែលដេញ​ចំណាត់ថ្នាក់​ពីក្រោយ បានប្រកួតចាញ់ក្រុមអូសាស៊ូណា (Osasuna) ១-២ ក្នុងជុំប្រកួតទី៣៧នេះ។

ជ័យជំនះរបស់ក្រុមអធិរាជសេះស ទទួលបាន ក្រោមពិន្ទុ២-១ ដែលរកបានដោយកីឡាករ ការីម ប៊ែនសហ្សេម៉ា (Karim Benzema) នៅនាទីទី២៩ និងនាទីទី៧៧ (គ្រាប់បាល់ទីពីរ ជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ)។

ជាជ័យជំនះមួយ ពីក្នុងជ័យជំនះ១០បន្តបន្ទាប់ និង​ផ្ទួនៗ​គ្នា ដែលអនុញ្ញាតឲ្យក្រុមនេះ ឈ្នះក្រុមអ្នកមានបុណ្យ បាសឺឡូន ដែលមានពិន្ទុបូកជុំ ដេញតាមក្រោយក្រុមរៀល យ៉ាងប្រកិតប្រកើយនោះ។


សម្រាប់លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) វាជាការលើកពានជើងឯក ជា​លើកទីពីររបស់លោក ក្នុងឋានៈលោក ជាគ្រូបង្វឹករបស់ក្រុមមួយនេះ។ ការលើកពាន​លើក​មុន គឺនៅក្នុងរដូវកាល ឆ្នាំ២០១៦-២០១៧៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។