ម្ចាស់បាល់មាស៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បាន«ក្លាយជាកីឡាកររបស់ក្រុម ប៉ារីស ជាផ្លូវការ»ហើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមបាល់ទាត់យក្ស របស់ប្រទេសបារាំង ដែលចេញផ្សាយឲ្យដឹង នៅមុននេះប៉ុន្មាននាទី។
ក្រុម ប៉ារីស សាំងហ្សែរមាំង (Paris Saint Germain) បានឲ្យដឹងថា កំពូលកីឡាករជាតិអាហ្សង់ទីន បានចុះកិច្ចសន្យាលេងឲ្យខ្លួន សម្រាប់រយៈពេល២ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៣ និងអាចបន្តបាន១ឆ្នាំបន្ថែមទៀត។
កំពូលកីឡាករអាយុ៣៤ឆ្នាំ នឹងពាក់អាវកីឡាមានលេខ៣០ ដែលជាលេខរបស់កីឡាករ នៅពេលចូលទៅទាត់ឲ្យក្រុម បាសឺឡូន (FC Barcelone) ក្នុងគ្រាដំបូង។
កីឡាករនឹងបង្ហាញខ្លួនជាសាធារណៈ និងថ្លែងជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយក្រុម ប៉ារីស នៅព្រឹកថ្ងៃពុធស្អែក វេលាម៉ោង១១ (ម៉ោងក្នុងប្រទេសបារាំង)។
ខាងក្រោមនេះ ជាតួលេខមួយចំនួន របស់ម្ចាស់បាល់មាស៦ជំនាន់ ដែលបានបន្សល់ទុក ជាមួយក្រុម បាសឺឡូន៖
នេះ ជាវីដេអូបង្ហាញកីឡាករជាផ្លូវការ របស់ក្រុមបាល់ទាត់យក្ស នៃរដ្ឋធានីប៉ារីស៖