បាល់ទាត់

Euro Cup 2020៖ កាលវិភាគ​នៃការប្រកួត​រវាងក្រុម ទាំង១៦​ចុងក្រោយ

ការប្រកួតវគ្គជម្រុះក្នុងពូល បានបញ្ចប់ហើយ។ ខាងក្រោមនេះ ជាក្រុមជម្រើសជាតិ ទាំង១៦​ចុងក្រោយ និងកាលវិភាគនៃជំនួបរវាងពួកគេ នៅក្នុងវគ្គ១/៨ ដែលជាការប្រកួត​«ចាញ់ចេញ» និង​«ឈ្នះឡើង» ចាប់ពីថ្ងៃសៅរ៍ទី២៦ ចុងសប្ដាហ៍នេះ រហូតដល់ថ្ងៃអង្គារទី២៩ ខែមិថុនា​សប្ដាហ៍​ខាងមុខ។

បញ្ជាក់៖ ម៉ោងពេលក្នុងកាលវិភាគ ជាម៉ោងក្នុងប្រទេសស្វីស (ឬបារាំង ប៊ែលហ្សិក…) ដែល​ស្នាក់ការ​កណ្ដាល​នៃសហភាពបាល់ទាត់អ៊ឺរ៉ុប​តាំងនៅ។ សម្រាប់ម៉ោងក្នុងប្រទេសកម្ពុជា សូមបូក​បន្ថែម​«៥ម៉ោង» ដើម្បីដឹងពីម៉ោងប្រកួត នៃជំនួបនីមួយៗ។

  1. Wales vs Denmark (នៅវេលាម៉ោង១៨:០០, ថ្ងៃសៅរ៍ទី២៦ ខែមិថុនា ក្នុងកីឡដ្ឋាន​នៃរាជធានី «Amsterdam» ប្រទេសហូឡង់)
  2. Italy vs Austria (នៅវេលាម៉ោង២១:០០, ថ្ងៃសៅរ៍ទី២៦ ខែមិថុនា ក្នុងកីឡដ្ឋាន​នៃរាជធានី «London» ប្រទេសអង់គ្លេស)
  3. Netherlands vs Czech Republic (នៅវេលាម៉ោង១៨:០០, ថ្ងៃអាទិត្យទី២៧ ខែមិថុនា ក្នុងកីឡដ្ឋាននៃរដ្ឋធានី «Budapest» ប្រទេសហុងគ្រី)
  4. Belgium vs Portugal (នៅវេលាម៉ោង២១:០០, ថ្ងៃអាទិត្យទី២៧ ខែមិថុនា ក្នុងកីឡដ្ឋាន​នៃក្រុង «Seville» ប្រទេសអេស្ប៉ាញ)
  5. Croatia vs Spain (នៅវេលាម៉ោង១៨:០០, ថ្ងៃចន្ទទី២៨ ខែមិថុនា ក្នុងកីឡដ្ឋាន​នៃរាជធានី «Copenhagen» ប្រទេសដាណឺម៉ាក)
  6. France vs Switzerland (នៅវេលាម៉ោង២១:០០, ថ្ងៃចន្ទទី២៨ ខែមិថុនា ក្នុងកីឡដ្ឋាន​នៃរដ្ឋធានី «Bucharest» ប្រទេសរូម៉ានី)
  7. England vs Germany (នៅវេលាម៉ោង១៨:០០, ថ្ងៃអង្គារទី២៦ ខែមិថុនា ក្នុងកីឡដ្ឋាន​នៃរាជធានី «London» ប្រទេសអង់គ្លេស)
  8. Sweden vs Ukraine (នៅវេលាម៉ោង២១:០០, ថ្ងៃអង្គារទី២៦ ខែមិថុនា ក្នុងកីឡដ្ឋាន​នៃរាជធានី «Glasgow» ប្រទេសស្កុតឡេន-អង់គ្លេស)៕
ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។