ថ្វីជើងរបស់កំពូលកីឡាក លីយ៉ូនែល ម៉េស៊ី (Lionel Messi) ពិតជាពិសេស! ក្នុងយប់ថ្ងៃសៅរ៍នេះ កីឡាករជាតិអាហ្សង់ទីនរូបនេះ បាននាំក្រុម បាសឺឡូន (FC Barcelone – អេស្ប៉ាញ) ឆ្លងវគ្គ១/៨ ក្របខណ្ឌ «Champions League» ដោយបំបាក់ក្រុម ណាប៉ូលី (Napoli – អ៊ីតាលី) បានយ៉ាងងាយ ក្នុងគ្រាប់បាល់ ៣-១។
គ្រាប់បាល់ដែលរកបាន ក្នុងការប្រកួតរវាងក្រុម បាសឺឡូន និងក្រុម ណាប៉ូលី៖
នៅក្នុងការប្រកួតមួយទៀត ក្នុងពេលជាមួយគ្នា ក្នុងក្រុង ម៉ូនិឆ (Munich) ភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់ ក្រុមបាល់ទាត់យក្ស បាយឺនម៉ូនិឆ (Bayern Munich) ក៏បានបង្ហាញថ្វីជើង បំបាក់ក្រុម ឆែលស៊ី (Chelsea – អង់គ្លេស) ក្នុងគ្រាប់បាល់ ៤-១ ដែរ។
គ្រាប់បាល់ដែលរកបាន ក្នុងការប្រកួតរវាងក្រុម បាយឺន និងក្រុម ឆែលស៊ី៖
ក្រុម បាសឺឡូន និងក្រុម បាយឺន ដែលបានទទួលបានជ័យជំនះ ក្នុងយប់ថ្ងៃសៅរ៍នេះ នឹងត្រូវឡើងទៅជួបគ្នា ក្នុងវគ្គ១/៤ នៅក្នុងយប់ថ្ងៃសុក្រ ទី១៤ ខែសីហា ខាងមុខ។
គួររំឮកជូនថា សម្រាប់រដូវកាល២០១៩-២០២០នេះ រាល់ការប្រកួតចាប់ពីវគ្គ១/៤ រហូតដល់ការប្រកួតផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើក្នុងរដ្ឋធានី លីស្បន (Lisbonne) ប្រទេសព័រទុយហ្គាល់តែមួយ ក្រោមហេតុផលជំងឺរាតត្បាត «Covid-19»។ រីឯការប្រកួតវិញ ធ្វើឡើងតែមួយជុំប៉ុណ្ណោះ បានសេចក្ដីថា ប្រកួតមួយដង អ្នកចាញ់ត្រូវចប់ – អ្នកឈ្នះបានឡើង ដែលខុសគ្នាពីរាល់ដង់ ដែលការប្រកួត មានពីរជុំ (ប្រកួតទៅ និងប្រកួតត្រឡប់)៕