បាល់ទាត់

ផ្សាយផ្ទាល់ ពីកម្មវិធី​ប្រគល់​ពាន«បាល់មាស ២០២១»

ទស្សនា«ផ្សាយផ្ទាល់» ចេញពីកម្មវិធីប្រគល់ពាន«បាល់មាស ២០២១» បន្ទាប់ពីអាក់ខានអស់រយៈពេល ២ឆ្នាំកន្លងមកហើយ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19)។

ពាន«បាល់មាស» ដ៏ល្បីល្បាញ នៅក្នុងពិភពបាល់ទាត់ បង្កើតនិងរៀបចំឡើង ដោយសហគ្រាសទស្សនាវដ្ដី «France Football» របស់ប្រទេសបារាំង។ ក្នុងឆ្នាំ២០២១នេះ កម្មវិធីដ៏ពិសេស នឹងរៀបចំធ្វើ ក្នុងយប់ថ្ងៃចន្ទទី២៩ ខែវិច្ឆិកា នារោងល្ខោន «Théatre de Chatelet» កណ្ដាលរដ្ឋធានីប៉ារីស។

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។