បាល់ទាត់

អាល់ហ្សេរី​លើក​«ពាន​ជើងឯក​អាហ្វ្រិក» ដោយ​បំបាក់​សេនេហ្គាល់​១-០

ជាការប្រកួតផ្ដាច់ព្រ័ត្រ ដែលមានលក្ខណៈស្វិតស្វាញ រវាងក្រុមបាល់ទាត់ជម្រើសជាតិ ទាំងសងខាង ដើម្បីដណ្ដើម«ពាន​ជើងឯក​អាហ្វ្រិក»។ តែក្រុមអាល់ហ្សេរី បានទទួលជ័យជំនះ ដោយសារគ្រាប់បាល់ មិនចំទិសមួយ របស់កីឡាករ «Baghdad Bounedjah» ដែលរកបានតាំងពីនាទីទី២។

ដោយឡែក ក្រុមសេនេហ្គាល់ មានសាច់បាល់គិតជាភាគរយ គ្របលើគូប្រកួតខ្លួនច្រើនជាង តែនៅចំពោះកង្វះប្រសិទ្ធិភាព នៅក្នុងការវាយលុក ក្រុមតោអាហ្វ្រិកមួយនេះ មិនសូវជាបង្កគ្រោះថ្នាក់ សម្រាប់អ្នកចាំទីអាល់ហ្សេរីប៉ុន្មានទេ។

គួបញ្ជាក់ដែរថា នេះ ជាជ័យជំនះរបស់ក្រុមបាល់ទាត់ អាល់ហ្សេរី ជាលើកទីពីរ ដែលបានលើកពាន ក្លាយជាជើងឯកទ្វីបអាហ្វ្រិក។ ក្រុមអាល់ហ្សេរី បានឈ្នះពាននេះ កាលពីលើកមុន គឺនៅឆ្នាំ១៩៩០៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។