ពិភពលោក

[LIVE] កិច្ចពិភាក្សា​ចុងក្រោយ រវាង ត្រាំ និង បៃដេន មុនថ្ងៃបោះឆ្នោត

ខាងក្រោមនេះ ជារូបភាពផ្សាយផ្ទាល់ ពី«កិច្ចពិភាក្សា​ចុងក្រោយ» រវាងបេក្ខជនប្រធានាធិបតីទាំងពីរ ដែលនឹងត្រូវទទួលឆ្នោត ពីពលរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។

លោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដេន (Joe Biden) នឹងធ្វើការពន្យល់ ទៅកាន់ពលរដ្ឋម្ចាស់ឆ្នោត អំពីកម្មវិធីនយោបាយ របស់ពួកលោករៀងៗខ្លួន សម្រាប់ដឹកនាំប្រទេសមហាអំណាច ក្នុងរយៈពេល៤ឆ្នាំបន្តទៅមុខ។

កិច្ចពិភាក្សានេះ នឹងប្រព្រឹត្តិទៅ នៅយប់ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩យប់ ម៉ោងនៅសហរដ្ឋអាមេរិក (ម៉ោង៣ភ្លឺ ម៉ោងនៅបារាំង និងត្រូវនឹងម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា)៕ 

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។