ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងជូនពរឆ្នាំថ្មី ឆ្នាំកុរ ព.ស.២៥៦៣ ដោយប្រើសារនយោបាយសង្កត់ធ្ងន់ អំពី«ការផ្លាស់ប្ដូរ» និងអះអាងអំពីអ្វីមួយ ដែលលោកបញ្ជាក់ថា ជា«ការរំដោះប្រទេសកម្ពុជា» ពីកណ្ដាប់ដៃ«លោក ហ៊ុន សែន និងក្រុមគ្រួសារ»។
មេដឹកនាំប្រឆាំងបានថ្លែងដូច្នេះ នៅក្នុងវីដេអូមួយ ដែលលោកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ។ លោកថា៖
«ក្នុងឆ្នាំថ្មីនេះ ខ្ញុំសូមប្រសិទ្ធិពរសូមឲ្យប្រជារាស្ត្រខ្មែររួចផុតពីអំណាចផ្ដាច់ការ ហើយយើងទាំងអស់គ្នា នឹងទទួលបានជោគជ័យ ក្នុងបេសកកម្មដណ្ដើមយកប្រទេសកម្ពុជា មកសងប្រជារាស្ត្រខ្មែរ ដេលជាម្ចាស់ទឹកម្ចាស់ដីវិញ។ សូមឲ្យប្រជារាស្ត្រខ្មែររួចផុត ពីក្រញ៉ាំជនផ្ដាច់ការ ហ៊ុន សែន និងក្រុមគ្រួសារ ដែលចាត់ទុកប្រទេសកម្ពុជា ជាកម្មសិទ្ធិឯកជនរបស់គេ និងក្រុមគ្រួសារគេ។»
លោក សម រង្ស៊ី បន្តទៀតថា៖
«ឆ្នាំថ្មីនេះ គឺជាឆ្នាំផ្លាស់ប្ដូរ! ខ្ញុំមិនគ្រាន់តែជូនពរបងប្អូនទេ គឺខ្ញុំជាមួយនឹងសហការី និងអ្នកស្នេហារជាតិទាំងអស់ យើងនឹងខិតខំឲ្យអស់ ពីកម្លាំងកាយកម្លាំងចិត្ត ពីសមត្ថភាពរបស់យើង ដើម្បីនាំមកនូវការផ្លាស់ប្ដូរ ឲ្យទាល់តែបាន។»
វីដេអូជូនពរទាំងស្រុងរបស់លោក សម រង្ស៊ី៖
Sam Rainsy's message១៤ មេសា ២០១៩ / 14 April 2019 សារជូនពរ លោក សម រង្ស៊ី ជូនចំពោះប្រជារាស្ត្រខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣។ ឆ្នាំថ្មីនេះ គឺជាឆ្នាំ ដែលប្រទេសកម្ពុជា ត្រូវតែទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន។ Sam Rainsy's message of good wishes to the Cambodian people on the occasion of Khmer New Year, Buddhist Era 2563. This New Year will see a positive change in Cambodia.
Posted by Sam Rainsy on Sunday, April 14, 2019