កម្ពុជា

សម រង្ស៊ី បង្ហោះ«ខិត្តប័ណ្ណ»​៧ចំណុច ដើម្បី​ត្រៀមវិលចូល​កម្ពុជា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបង្ហោះ«ខិត្តប័ណ្ណ»មួយសន្លឹក នៅថ្ងៃនេះ ដើម្បីអ្វីមួយ ដែលលោកហៅថា ជាមូលហេតុសំខាន់ៗ ដែលពលរដ្ឋកម្ពុជាស្វាគមន៍មាតុភូមិនិវត្តន៍ របស់រូបលោក និងមន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងទៀត។

ខិត្តប័ណ្ណ ដែលលោក សម រង្ស៊ី បានអំពាវនាវឲ្យអ្នកគាំទ្រ ជួយបន្តផ្សព្វផ្សាយ មានសរសេរលើកឡើង ពីមូលហេតុសំខាន់ៗនោះ ចំនួន៧ចំំំំណុច ដូចខាងក្រោម៖

០១ កក្កដា ២០១៩ / 01 July 2019 – Leaflet for the return of Sam Rainsy (*) សូមជួយចែកចាយ និងផ្សព្វផ្សាយ ខិត្តប័ណ្ណនេះ។…

Posted by Sam Rainsy on Monday, July 1, 2019


មកដល់ថ្ងៃនេះ ក្រុមមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស តែងបានលើកឡើងជារឿយៗ អំពីដំណើរមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី និងមន្ត្រីកំពូលៗរបស់គណបក្ស តែមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ ថាតើការវិលចូលកម្ពុជាវិញនោះ នឹងត្រូវធ្វើនៅថ្ងៃណាឡើយ។

កាលពីពេលកន្លងមកថ្មីៗ អនុប្រធានគណបក្សប្រឆាំង អ្នកស្រី មូ សុខហួ គ្រាន់តែបានប្រកាស តាមរយៈវីដេអូបង្ហោះផ្ទាល់ នៅលើបណ្ដាញសង្គមថា ដំណើរមាតុភូមិនិវត្តន៍នោះ នឹងធ្វើឡើង មិនឲ្យរំលងពីខែកញ្ញា ខាងមុខនេះទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។