ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធការយកឈ្មោះ និងរូបភាពលោក យកទៅប្រើដោយ«បុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះ» ដែលលោកហៅថា ជាការភ្ជាប់ពាក់ព័ន្ធ«នឹងសកម្មភាព ដើម្បីបម្រើផលប្រយោជន៍ និង មហិច្ឆិតារបស់ពួកគេ»។
មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងក្ដីក្ដាំ តាមផ្លូវតុលាការនៃរបបក្រុងភ្នំពេញ បានលើកឡើងដូច្នេះ កាលពីមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយអមមកជាមួយ នូវសេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីតំណាងឲ្យលោក ដែលអះអាងប្រហាក់ប្រហែលគ្នា និងមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
លោក កឹម សុខា បានបញ្ជាក់ខ្លីទៀតថា៖
«សេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសរបស់សហមេធាវី ដែលជាតំណាងស្របច្បាប់របស់ខ្ញុំកន្លងមក គឺធ្វើក្នុងនាមខ្ញុំ និងជាឆន្ទៈរបស់ខ្ញុំ៕»