កម្ពុជា

ហ៊ុន សែន នឹង​បង្ហាញខ្លួន ជា​សាធារណៈ​ឡើងវិញ នៅថ្ងៃស្អែក

បន្ទាប់ពីអវត្តមាន មិនឃើញលោក បង្ហាញខ្លួនជាសាធារណៈ អស់រយៈពេល​ជាច្រើន​សប្ដាហ៍ លោក ហ៊ុន សែន នឹង​បង្ហាញខ្លួន នៅចំពោះអ្នកផងឡើងវិញ នៅថ្ងៃចន្ទ ទី១ ខែមិថុនាស្អែក។

ប្រព័ន្ធឃោសនារបស់ក្រុងភ្នំពេញ បានអះអាងដូច្នេះ នៅក្នុងអត្ថបទរបស់ខ្លួនមួយ ដែល​ទើបនឹងចេញផ្សាយ កាលពីប៉ុន្មាននាទីមុន ដោយសរសេរថា លោក ហ៊ុន សែន នឹង​អញ្ជើញ​ត្រួតពិនិត្យការស្ថាបនាផ្លូវ នៅក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបង្ហាញខ្លួន ជាសាធារណៈ តាំងពី​ច្រើន​សប្ដាហ៍​ហើយ រាប់តាំងពីដើមខែមេសាមក។

គេមិនសូវឃើញលោក មានវត្តមាន​នៅខាងក្រៅទេ រាប់តាំងពីផ្ទុះឡើង នូវការរាតត្បាត ជំងឺ«Covid-19»។ នៅលើ​បណ្ដាញសង្គម គេឃើញ​លោកបង្ហោះរូបថត ជាលក្ខណៈគ្រួសារ ជំនួបជាមួយ​មន្ត្រី​បរទេស ឬកិច្ចប្រជុំគណៈរដ្ឋមន្ត្រី តែគ្មានរបៀបវារៈ ជាលក្ខណៈ​បើកទ្វា​នោះឡើយ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។

Tags: Hun Sen