គណបក្សប្រជាធិបតេយ្យមូលដ្ឋាន «GDP» បានលើកឡើងថា ក្រុមខ្លួនជា«អ្នកនយោបាយស្លូតៗ» ដែលខុសពីអ្នកនយោបាយផ្សេងទៀត ដែលពូកែជេរ ពូកែចោទនិងលាបពណ៌ ឬដែលពូកែសម្លុតនិងគំរាម។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមតិមួយចំនួន បានលើកឡើងថា ថ្នាក់ដឹកនាំ «GDP» ធ្វើនយោបាយដូចអាចារ្យវត្ត មិនគួរធ្វើនយោបាយ និងមិនអាចធ្វើនយោបាយឈ្នះគេទេ។
នៅលើបណ្ដាញសង្គម គណបក្សនយោបាយមួយនេះ បានសរសេរពន្យល់តបវិញថា នៅក្នុងទីលាននយោបាយខ្មែរ បើបូកបន្ថែម«អ្នកនយោបាយស្លូតៗ»ខ្លះទៀត ដូចជាមិនធ្វើឲ្យទីលាននយោបាយ ក្នុងប្រទេសមួយនេះ កាន់តែអាក្រក់ទេ។ គណបក្សបន្តថា៖
«ផ្ទុយទៅវិញ វាធ្វើឲ្យទីលាននយោបាយខ្មែរ កាន់តែមានភាពចម្រុះពណ៌ ដោយមានបន្ថែមពណ៌បៃតង ដែលតំណាងឲ្យភាពសាមញ្ញ ស្រឡាញ់បរិស្ថាន គាំទ្រកសិករ និងគិតអំពីយុត្តិធម៌សង្គម។»
ទំព័រហ្វេសប៊ុករបស់គណបក្ស បានសរសេរថា៖
«បើកម្លាំងវប្បធម៌នយោបាយថ្មីនេះ មានការគាំទ្រច្រើន និងកសាងឥទ្ធិពល បានខ្លាំងរឹងមាំ នោះសង្គមកម្ពុជានឹងបាន
គណបក្សសញ្ញាត្រីកោណបៃតង បានលើកឡើងទៀតថា បើក្រុមខ្លួន ដែលជា«អ្នកនយោបាយស្លូតៗ» អាចកសាងឥទ្ធិពលនយោបាយ បានមួយចំនួន យ៉ាងហោចណាស់ ក៏កម្លាំងថ្មីនេះអាចជួយទប់ កុំឲ្យនយោបាយខ្មែរ ឈានទៅរកភាពចលាចល ការសងសឹកគុំគួន និងការបង្ហូរឈាម រវាងខ្មែរនិងខ្មែរជាថ្មី៕