កម្ពុជា

អ.ស.ប ស្នើ​កម្ពុជា​ឲ្យគិតដល់ ជនពិការ ក្នុង​ការទប់ស្កាត់​ជំងឺ​«Covid-19»

ជនពិការ ក៏ជាពលរដ្ឋម្នាក់ដែរ។ ដូច្នេះ «មិនគួរទុក នរណាម្នាក់ចោលឡើយ»។ នេះ ជាការលើកឡើងរបស់ ការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅប្រទេសកម្ពុជា ក្នុងខណៈរដ្ឋាភិបាលកម្ពុជា បានដាក់ចេញពីបន្តបន្ទាប់ នូវវិធានការនានា ដើម្បីបង្ការ និងទប់ស្កាត់ ជំងឺ«Covid-19»។

នៅក្នុងការផ្សាយព័ត៌មាន ប្រចាំថ្ងៃរបស់ខ្លួន ការិយាល័យជំនាញមួយនេះ បានស្រង់សំដីរបស់អ្នកស្រី «Catalina Devandas» អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាព មករាយការណ៍ថា៖

«វិធានការបង្ការ ការឆ្លងមេរោគ ដូចជាការរក្សាគម្លាត​ពីគ្នា និងការនៅ​ដាច់ដោយឡែក អាចនឹងជាបញ្ហាប្រឈម សម្រាប់អ្នកដែលពឹងផ្អែក លើការជួយ ពីអ្នកដទៃ ក្នុងការទទួលទាន ការស្លៀកពាក់ និងការងូតទឹក ជាដើម។»

ការផ្សាយព័ត៌មាននោះ បានសរសេរឲ្យដឹងទៀតថា ការឆ្លើយតបទាំងឡាយ របស់រដ្ឋាភិបាល ចំពោះជំងឺ«Covid-19» គួរតែផ្តោតការយកចិត្តទុកដាក់ ជាពិសេស លើតម្រូវការចាំបាច់ របស់ជនមានពិការភាព។

ការិយាល័យសិទ្ធិមនុស្ស របស់ស្ថាប័នពិភពលោក ដ៏កំពូល បានបញ្ជាក់ថា៖

«ការផ្សព្វផ្សាយព័ត៌មាន អំពីរបៀបបង្ការ និងទប់ស្កាត់មេរោគកូរូណា គួរតែធ្វើឡើង ក្នុងទម្រង់ផ្សេងៗ ដែលជនគ្រប់រូប អាចទទួលព័ត៌មាននោះបាន ហើយគួរតែកែសម្រួលយ៉ាងណា ដើម្បីឲ្យជនមានពិការភាព អាចទទួលព័ត៌មាននោះ បានផងដែរ៕»

(English version below) – COVID-19 AND THE RIGHTS OF PERSONS WITH DISABILITIES “វិធានការបង្ការការឆ្លងមេរោគ ដូចជា…

Posted by United Nations Human Rights in Cambodia on Wednesday, April 8, 2020
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។