បាតុកម្មរបស់ពលរដ្ឋខ្មែរ នៅក្រុងក្វាងយូ ប្រទេសកូរ៉េខាងត្បូង ក្នុងរសៀលថ្ងៃសៅរិ៍នេះ ទទួលបានចំណាប់អារម្មណ៍ តាំងពីច្រើនថ្ងៃមកហើយ ពីគ្រប់មជ្ឈដ្ឋាន។ សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគផ្នែកសង្គម និងនយោបាយ បានពន្យល់ថា «បាតុកម្មភ្លើងទៀន»មួយនេះ អាចនឹងកំណត់ពីវាសនា ពីកម្លាំងនយោបាយប្រឆាំងកម្ពុជា។
អ្នកវិភាគវ័យចំណាស់ បានអះអាងឡើង នៅលើបណ្ដាញសង្គមថា៖
«នៅក្នុងរយះពេលប៉ុន្មានថ្ងៃ កន្លងទៅនេះ មានភាពចម្រូងចម្រាស់ជាច្រេីន បានកេីតមាន ទាក់ទិនទៅនឹងការប្រមូលផ្តុំ ក្រុមអ្នកប្រជាធិបតេយ្យខ្មែរ នៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះ មានទាំងការប្រឆាំង ការគាំទ្រ និងការគំរាមផងដែរ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ពេលនេះ គឺការតាមដានទៅលេីចំនួនមនុស្ស ឬទំហំនិងកំរិតជោគជ័យ ដែលនឹងស្តែងចេញ ពីការប្រមូលផ្តុំនេះ។»
លោកបន្តថា៖
«ឧទាហរណ៍ ប្រសិនបេីការប្រមូលផ្តុំនេះ អាចកៀងគរបានមនុស្សច្រេីន ចូលរួមកុះករនោះ បានន័យថា កម្លាំងប្រជាធិបតេយ្យកម្ពុជា នៅតែមានមានភាពរឹងមាំ ទោះបីជាកំពុងទទួល នូវការគំរាមកំហែងយ៉ាងណាក៏ដោយ ហេីយវាក៏ជាការផ្ញេីរសារ ដ៏សំខាន់មួយ ទៅអោយគណបក្សកាន់អំណចផងដែរ។ ប៉ុន្តែបេីការប្រមូលផ្តុំ នៅមានចំនួនតិចវិញ វាក៏ជាសារសំខាន់មួយ ផ្ញេីរទៅឲ្យអតីតគណបក្សប្រឆាំងផងដែរថា តេីអ្នកប្រជាធិបតេយ្យត្រូវធ្វេីអ្វីថែមទៀត នាពេលអនាគត។»
ចលនាយុវជនគណបក្សប្រឆាំង រួមនឹងអង្គការក្រៅរដ្ឋាភិបាលមួយ នៅកូរ៉េខាងត្បូង បានរៀបចំសមាជ និងបាតុកម្មដ៏សំខាន់មួយ ដែលប្រព្រឹត្តិទៅ ក្នុងថ្ងៃទី១៩-២០-២១ ខែមេសានេះ។ កម្មវិធីទាំងនេះ មានវត្តមានចូលរួម ដោយលោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិច្រើននាក់ ផ្សេងទៀត។
សម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបង្ហាញជំនឿថា បាតុកម្មខាងលើ នឹងមិនមានមនុស្សចូលរួមច្រើន ណាស់ណាទេ។ លោក សុខ ឥសាន ត្រូវបានស្រង់សំដី ដោយអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ យកមកផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមថា៖
«លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន ទាយទុកជាមុនថា បាតុកម្មភ្លើងទៀន នៃពលករនិងអ្នកប្រជាធិបតេយ្យខ្មែរ នៅ ក្វាងជូ ថ្ងៃនេះ នឹងមានអ្នកចូលរួមតែបីបួននាក់ប៉ុណ្ណោះ។»
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន ទាយទុកជាមុនថា បាតុកម្មភ្លើងទៀន នៃពលករ និងអ្នកប្រជាធិបតេយ្យខ្មែរ នៅ ក្វាងជូ ថ្ងៃនេះ…
Publiée par Chun Chanboth Vuthy Huot sur Vendredi 19 avril 2019
យ៉ាងណា លោក មាស នី បានសំដែងការគាំទ្រ ចំពោះសិទ្ធិពលរដ្ឋ ក្នុងការជួបជុំគ្នាសំដែងមតិ ដែលត្រូវបានការពារ ដោយរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា៖
«សំរាបខ្ញុំ គឺតែងតែគាំទ្រជានិច្ច ចំពោះការប្រេីសិទ្ធជាពលរដ្ឋ ដែលមានការទទួលខុសត្រូវ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ៕»
នៅក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានភាពចំរូងចំរាស់ជាច្រេីនបានកេីតមានទាក់ទិនទៅនិងការប្រមូលផ្តុំក្រុមអ្នកប្រជាធិបតេយ្យខ្…
Publiée par Meas Nee sur Vendredi 19 avril 2019