ហ៊ុន សែន ថាមុខ​មន្ត្រី​ប្រឆាំង «មិនមែនមុខដូចម៉ែអញ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រើពាក្យ«មុខហ្អែង មិនមែនមុខដូចម៉ែអញ» ដើម្បីព្រមានបិទទ្វានៃការផ្ដល់សិទ្ធិធ្វើនយោបាយ សម្រាប់ក្រុមមន្ត្រីគណបក្សប្រឆាំងវិញ ដោយលោកទុកពេលឲ្យ រហូតដល់ពេលក្រោយចូលឆ្នាំខ្មែរខាងមុខ។

បុរសខ្លាំងកម្ពុជាដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣៤ឆ្នាំមកនោះ បានបើពាក្យថា បើក្រុមមន្ត្រីប្រឆាំងដែលនៅសេសសល់ មិនស្នើសុំសិទ្ធិធ្វើនយោបាយ ពីលោកវិញទេ «មុខហ្អែង»ទាំងអស់នោះ «មិនមែនមុខដូចម៉ែអញ»ទេ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកការដ្ឋាន សាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ។ 

លោក ហ៊ុន សែន បានប្រកាសថា មានអ្នកខ្លះរង់ចាំថ្ងៃនេះថ្ងៃនោះ ដូច្នេះអ្នកឯង មិនអាចចូលរួមបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២នោះទេ។ លោកថា៖

«បើអ្នកឯងឈ្លើយ ទ្វារនឹងត្រូវបិទ នៅមុនឬក្រោយ ចូលឆ្នាំខ្មែរ (…) ហើយបើហ្អែងមិនសុំមកទេ មុខហ្អែង មិនមែនដូចម៉ែអញទេ»។

រាប់ចាប់តាំងពីថ្ងៃដែលច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ បានចូលជាធរមាន រហូតមកដល់ថ្ងៃនេះ មានមន្ត្រីគណបក្សប្រឆាំងតែ៣នាក់ប៉ុណ្ណោះ ពីក្នុងចំណោមមន្ត្រី១១៧នាក់ (ទាំងអស់១១៨នាក់ តែមានម្នាក់ទទួលមរណភាព) ដែលរងការហាមឃាត់ការធ្វើនយោបាយ និងដែលបានដាក់ស្នើសុំសិទ្ធធ្វើនយោបាយឡើងវិញ។

សម្រាប់អ្នកវិភាគឯករាជ្យ លោក គឹម សុខ បានពន្យល់ថា អ្នកនយោបាយណា ដែលសុំសិទ្ធិធ្វើនយោបាយ ពីលោក ហ៊ុន សែន ជាអ្នកនយោបាយ ដែលដេកយល់សប្ដិ។ លោកលើកឡើងថា៖

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។

Tags: CNRPHun Sen