ខាងក្រោមនេះ ជាទិដ្ឋភាពនៃរដ្ឋធានី ប៉ារីស (បារាំង) ដែលធ្លាប់តែមានមនុស្ស ធ្វើដំណើរ ណែនណាន់តាន់តាប់ តែប្រែក្លាយ ជាមានសភាពស្ងប់ស្ងាប់ ក្រោមបម្រាមរបស់រដ្ឋាភិបាលបារាំង ដែលដាក់ពលរដ្ឋនៅទូទាំងប្រទេស ឲ្យបង្ខាំងខ្លួន នៅតែក្នុងផ្ទះ ដើម្បីទប់ស្កាត់ ទល់នឹងការរីករាលដាល នៃមេរោគ «កូរូណា» ឬ «Covid-19»។
ជារូបភាពផ្លូវការ របស់ស្នងការដ្ឋានរដ្ឋធានី ដែលបានបង្ហោះនៅចុងសប្ដាហ៍នេះ។ រូបភាពទាំងនោះ បានបង្ហាញពីទីលាន ដ៏សំខាន់ៗជាច្រើន ដែលតែងមានការជួបជុំ យ៉ាងអ៊ឺងអាប់ តែនៅខណៈនេះ កម្រឃើញមានមនុស្ស ឬយានយន្ដឆ្លងកាត់ ជាទីបំផុត។ រូបភាពខ្លះ បានបង្ហាញថា មានមនុស្ស ឬយានយន្ដឆ្លងកាត់ដែរ តែក្នុងចំនួនដ៏តិចតួច។
រដ្ឋាភិបាលបារាំង បានពន្យាពេល នៃបម្រាម ដែលដាក់ពលរដ្ឋ ឲ្យបង្ខាំងខ្លួន នៅតែក្នុងផ្ទះ យ៉ាងហោច រហូតដល់ថ្ងៃទី១៥ ខែមេសា ខាងមុខ។ តែមិនប្រាកដថា នៅថ្ងៃនោះ អ្វីៗនឹងល្អប្រសើរឡើងវិញភ្លាមៗឡើយ ខណៈរដ្ឋាភិបាលបារាំង នៅតែបន្តប្រើពាក្យ យ៉ាងប្រុងប្រយ័ត្ន អំពីការប្រយុទ្ធទល់នឹងមេរោគ ដ៏ចង្រៃខាងលើ។
ដោយសារមហាគ្រឹះនានា ប្រវត្តិសាស្ត្រ និងសេវាកម្មរបស់ខ្លួន រដ្ឋធានី ប៉ារីស បានទទួលទេសចរបរទេស រវាងពី១៧ ទៅ២០លាននាក់ ក្នុងមួយឆ្នាំៗ។ ចំនួននេះ ត្រូវបូកបញ្ចូលថែម នឹងពលរដ្ឋអ្នកក្រុងប៉ារីស ដែលមានចំនួន ជាង១២លាននាក់នោះផង៕
Paris vu du cielParis autrement.
Posted by Préfecture de Police on Thursday, March 26, 2020