បារាំង

វាយប្រហារ​ដោយ​ទឹកអាស៊ីត ក្នុងរថភ្លើងក្រោមដី នៅ​ប៉ារីស

ក្នុងពេលព្រហាម ព្រឹកថ្ងៃសុក្រនេះ ការវាយ​ប្រហារ ដោយ​ទឹកអាស៊ីត​មួយ បានកើតឡើង ក្នុងរថភ្លើងក្រោមដី ខ្សែលេខ១ នៃរដ្ឋធានីប៉ារីស រវាងស្ថានីយ៍បាស្ទីយ៍ (Bastille) និង ហ្គារឌឺលីយ៉ុង (Gare de Lyon)។

បើតាមសេចក្ដីរាយការណ៍ របស់ទូរទស្សន៍បារាំង «France 3» ដែលស្រង់ប្រភពពីនគរបាល បានឲ្យដឹងថា ការវាយប្រហារនោះ បានកើតឡើងបន្ទាប់ពីមានជម្លោះ រវាងជនពីរនាក់ ដែលមិនមានផ្ទះសម្បែងពិតប្រាកដ (SDF)។

ជនដៃដល់បានគេចខ្លួន តែកិច្ចអន្តរាគមន៍​ពីសំណាក់កម្លាំងនគរបាល នៅ«ក្នុងរថភ្លើងក្រោមដី» ត្រង់ស្ថានីយ៍ ហ្គាឌឺលីយ៉ុង កំពុងប្រព្រឹត្តិទៅនៅឡើយ ដើម្បីតាមស្វែងរកជននោះ។ ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដោយនគរបាលព្រហ្មទណ្ឌ ផ្នែកដឹកជញ្ជូននៃរដ្ឋធានីប៉ារីស និងតំបន់ជុំវិញ (BRF)។

រីឯជនរងគ្រោះវិញ ជាយុវជនម្នាក់អាយុប្រមាណជាង២០ឆ្នាំ។ ប្រភពបានបញ្ជាក់ថា យុវជនបានរងការរលាក ពីទឹកអាស៊ីត យ៉ាងធ្ងន់ធ្ងរ នៅត្រង់ដៃ និងនៅត្រង់មុខ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។