វីដេអូ ពីនេះពីនោះ

រថយន្ដ​ពីរគ្រឿង​នេះ​«រាំគ្រវីគូទ»​នៅ​កណ្ដាល​ថ្នល់

ជាវីដេអូដែលទាក់ទាញ ឲ្យមានការចែករំលែក មិនតិចជាង១ម៉ឺនដងទេ រាប់ចាប់ពីវីដេអូ ត្រូវបានដាក់បង្ហោះ នៅលើបណ្ដាញសង្គម។ វីដេអូបង្ហាញថា រថយន្ដពីរគ្រឿង ដែលបានឈប់ភ្លើងស្ដុប បានគ្រវីគ្រវាត់ «រ៉ឺមកក្រោយ» របស់ខ្លួន ដែលមើលទៅ ដូចជាកាយវិការ «រាំគ្រវីគូទ» របស់រថយន្ដទាំងនេះដូច្នេះ។

តែតាមពិតទៅ ការគ្រវីគ្រវាត់នេះ ជាស្នាដៃឆ្នៃកែរថយន្ដ របស់សហគ្រាស​ជុសជុល​រថយន្ដមួយកន្លែង ឈ្មោះ «Black Ops Hydraulics» ដែលមានទីតាំង ក្នុងរដ្ឋម៉ារីឡេន (MaryLand) ភាគខាងកើតសហរដ្ឋអាមេរិក។ 

ក្រៅពីជំនាញជុសជុលរថយន្ដ ដូចសហគ្រាសដទៃទៀតដែរនោះ «Black Ops Hydraulics» នៅមានជំនាញមួយទៀត គឺកែឆ្នៃរ៉ឺមកក្រោយ របស់រថយន្ដកាត់គូទទាំងឡាយ ដើម្បីឲ្យរ៉ឺមកទាំងនោះ អាចងើបចុះឡើងបាន យ៉ាងរស់រវើក (ហួសពីសភាព ដូចរថយន្ដចាក់ដី)៕

Even after battling all weekend. They still going at it a a red light leaving the east coast indor nationals. We do this for fun because we can.

Posted by Black Ops Hydraulics on Sunday, December 2, 2018
ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: Circulation