ហាងលក់«កាំជ្រួចជ្វាលា»មួយ ក្នុងក្រុង «Fort Mill» នៃរដ្ឋការ៉ូលីនខាងត្បូង (សហរដ្ឋអាមេរិក) បានរងអគ្គិភ័យ កាលពីថ្ងៃព្រហស្បតិ៍ដំបូង នៃខែកក្កដាមុន។
អណ្តាតអគ្គិបានឆាបឆេះ ដល់កាំជ្រួចជាច្រើនដើម ដែលមាននៅក្នុងហាង បង្កឲ្យមានជាផ្ទាំងទស្សនីយភាពមួយឡើង សម្រាប់បណ្តាជននានា នៅសង្កាត់នោះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយតំបន់ បានឲ្យដឹងថា គ្រោះថ្នាក់ខាងលើ មិនបានធ្វើឲ្យរបួសនរណាម្នាក់ទេ៕