វីដេអូ ពីនេះពីនោះ

សកម្មជន​ទាំងនេះ​សង្គ្រោះ​ហ្វូក​សមុទ្រ ពី​សំណាញ​​នេសាទ

បេសកកម្ម របស់ក្រុមសកម្មជន ការពារធម្មជាតិទាំងនេះ គឺជួយរំដោះសត្វ ហ្វូកសមុទ្រ ឲ្យរួចផុត ពី​សំណាញ​​នេសាទ ខ្សែសន្ទូច ឬកាកសំណល់ផ្សេងៗ ដែលមាននៅក្នុងសមុទ្រ និងដែលអាចបំផ្លាញជីវិត របស់សត្វទាំងនេះបាន។

ពួកគេជាសមាជិក របស់សមាគមមួយ ឈ្មោះ «Ocean Conservation Namibia» របស់ប្រទេសណាមីប៊ី (អាហ្វ្រិកខាងលិច-កណ្ដាល)។

សកម្មភាពរបស់ពួកគេ មកដល់ថ្ងៃនេះ បានជួយសង្ក្រោះសត្វហ្វូក ដែលរស់នៅលើ និង​ក្បែរឆ្នេរ «Walvis Bay» បានជាច្រើនរយក្បាល។ ហើយជាមួយ​នឹងការងារ ដោយគួរ​ឲ្យ​ជក់ចិត្ត ពួកគេបានបំពាក់ នៅនឹងខ្លួន នូវម៉ាស៊ីនថតវីដេអូ ដែលអាចផ្ដិតរូបភាព បាន​យ៉ាងច្បាស់ មុននឹងយក​មកបង្ហោះ នៅលើបណ្ដាញសង្គម ឬបណ្ដាញ​ចែករំលែក​វីដេអូ។

ខាងក្រោមនេះ ជាវីដេអូមួយ ដែលបង្ហាញថា សកម្មភាពពួកគេ អាចនឹងមានគ្រោះថ្នាក់ បើសិនជាត្រូវសត្វហ្វូក ងាកក្បាលមកវាយប្រហារវិញ៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។