វីដេអូ ពីនេះពីនោះ

គូរ​ទង់ជាតិ​អាមេរិក… ដោយប្រើ​សុដន់​ជំនួស​ឲ្យជក់ !

ធ្វើដូចម្ដេច ដើម្បីអាចគូរទង់ជាតិសហរដ្ឋអាមេរិក ដែលមានរាងជាបេះដូង… ដោយប្រើ​សុដន់​ជំនួស​ឲ្យជក់ ?

អ្នកស្រី «Eves Adames» (ឈ្មោះក្នុងសិល្បៈ) ដែលជាម្ចាស់គម្រោង «Skinpressions» បានប្រើប្រាស់ដងខ្លួនរបស់អ្នកស្រី ជាពិសេសសុដន់ដ៏ទ្រលុកទ្រលន់ ដើម្បីយកមកធ្វើជាជក់ គូរឲ្យចេញ​ជាផ្ទាំងគំនូរជាច្រើន ក្នុងនោះមានទាំងទង់ជាតិអាមេរិកផង។

វិចិត្រការិនីជាតិអាមេរិករូបនេះ បានអះអាងថា បច្ចេកទេសក្នុងការប្រើប្រាស់ដងខ្លួន ដើម្បីគូរគំនូរទាំងនេះ មានបំណងចង់ឲ្យមានការគាំទ្រ និងការស្វែងរកថវិការ ដើម្បីការស្រាវជ្រាវ ប្រឆាំងនឹងជំងឺមហារីកសុដន់៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។