វីដេអូ ពីនេះពីនោះ

ប្រយុទ្ធដើម្បីជីវិត រវាងពីងពាង​និងឪម៉ាល់ ៖ តើបង្គោល​ណាឈ្នះ?

រវាងពីងពាង​និងឪម៉ាល់ តើនរណាមួយខ្លាំងជាង? នេះជាឈុតឆាកប្រយុទ្ធដាក់ជីវិត រវាងបង្គោលទាំងពីរ នៅក្នុងក្រុងស៊ីដនី (ប្រទេសអូស្ត្រាលី) នៅចំថ្ងៃបុណ្យណូអែលតែម្ដង។

គឺគ្រួសារជាតិអូស្ត្រាលីមួយ ដែលបានឃើញទិដ្ឋភាពនេះ ហើយបានផ្តិតជាវីដេអូ ផ្ញើរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

ប៉ុន្តែនៅចុងបញ្ចប់​នៃការប្រកួត គឺសត្វពីងពាង ដែលចេះតែផ្ងារពោះ បានចុះចាញ់ និងលែងកម្រើកខ្លួន ជាបន្តទៀត ដោយទំនងជាបានរង នឹងទ្រនិចពិសច្រើនហួស របស់សត្វឪម៉ាល់៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។